Sadio Mane ៖ Mbappe គឺជាកីឡាករដ៏គ្រោះថ្នាក់បំផុត ប៉ុន្តែ Liverpool អ្វីក៏អាចធ្វើបានដែរ

17952

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Liverpool កីឡាករ Sadio Mane បាននិយាយថាកីឡាករ Kylian Mbappe គឺជាកីឡាករដ៏គ្រោះថ្នាក់បំផុតម្នាក់ ប៉ុន្តែកីឡាកររូបនេះក៏បានព្រមានដល់ក្លឹប Paris Saint-Germain ផងដែរថាដំណើររបស់ក្រុមហងក្រហមទៅកាន់កីឡាដ្ឋាន Parc de Princes គឺជាដំណើរទៅរកជ័យជម្នះមិនមែនទៅដើម្បីចាញ់នោះទេ ។

Image result for Sadio Mane

ខ្សែប្រយុទ្ធដ៏គួរឱ្យភ័យខ្លាចទាំង ៣ រូបរបស់ក្លឹប Paris Saint-Germain រួមមានកីឡាករ Mbappe, Neymar និង Edinson Cavani គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតនៅគ្រប់ការប្រកួត ខណះ Sadio Mane គិតថាតារាឆ្នើមវ័យក្មេងរបស់ក្រុមមាន់គក់បារាំង Kylian Mbappe គឺជាកីឡាករដែលគ្រោះថ្នាក់បំផុត ។

Related image

ខ្សែប្រយុទ្ធ ២៦ ឆ្នាំរូបនេះបានប្រាប់ Telefoot ថា៖ ” Kylian Mbappe គឺជាកីឡាករដ៏ល្អឥតខ្ចោះម្នាក់ គាត់បានរីកចម្រើនយ៉ាងឆាប់រហ័ស ។ នេះគឺជារឿងល្អសម្រាប់ក្រុមជម្រើសជាតិបារាំង ។ គាត់បានផ្តល់ឱ្យអ្នកនូវការប្រកួត World Cup នៅរដូវក្តៅនេះ ។ វាល្អសម្រាប់អ្នក ។ វាជាការប្រកួតដ៏សំខាន់មួយទល់នឹងក្រុម PSG ដោយពួកគេមាន Neymar, Mbappe, Cavani … សូម្បីតែខ្សែការពាររបស់ពួកគេក៏ពិតជាគួរឲ្យចាប់អារម្មណ៍ផងដែរ ” ។

Image result for Sadio Mane

ទោះជាយ៉ាងណាខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់រូបនេះក៏បានព្រមានដល់ក្រុមរបស់លោក Thomas Tuchel ផងដែរដោយបាននិយាយថាពួកគេមិនអាចទទួលបានជ័យជម្នះនោះឡើយ ខណៈដែលក្រុមរបស់លោក Klopp បានលត់ក្រុមយក្សរបស់បារាំងមួយនេះកាលពីជើងទីមួយនៅទឹកដី Anfield កាលពីខែកញ្ញាក្នុងលទ្ធផល ៣ ទល់នឹង ២ ។

Image result for paris saint germain vs liverpool

Mane បានបន្ថែមថា៖ ” ក្រមសីលធម៌ក្រុមរបស់យើងគឺអស្ចារ្យណាស់ ។ អ្វីដែលយើងធ្វើយើងធ្វើវាជាមួយគ្នា ។ នោះហើយជាមូលហេតុដែលយើងរឹងមាំ ។ វានឹងមិនមានភាពងាយស្រួលនោះទេពេលប៉ះនឹង Paris ប៉ុន្តែជាមួយនឹងក្រុមហង្សក្រហម Liverpool អ្វីៗគ្រប់យ៉ាងក៏អាចធ្វើទៅបាន “៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី