Gonzalo Higuain អាចនឹងវិលត្រឡប់ទៅ Juventus វិញ បន្ទាប់ពី AC Milan គ្មានលុយទិញផ្ដាច់

8185

បើយោងតាមការសែត Corriere dello Sport បានរាយការណ៍ថាក្លឹប AC Milan មិនអាចមានជម្រើសក្នុងការទិញផ្ដាច់ខ្សែប្រយុទ្ធ Gonzalo Higuain ក្នុងតម្លៃខ្លួនចំនួន ៣៦ លានអឺរ៉ូបាននោះទេនៅចុងបញ្ចប់រដូវកាលនេះ ។

Related image

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនវ័យ ៣០ ឆ្នាំ កីឡាករ Gonzalo Higuain បានស៊ុតបាល់បញ្ចូលទីចំនួន ៥ គ្រាប់នៅក្នុងក្របខ័ណ្ឌ Serie A បន្ទាប់ពីបានបង្ហាញខ្លួនបានចំនួន ១០ ប្រកួតចាប់តាំងពីត្រូវបានខ្ចីជើងពីក្លឹប Juventus កាលពីដើមរដូវកាលនេះ ប៉ុន្តែការរឹតបន្តឹងថវិកាហាក់បីដូចជាកត្តារារាំងក្លឹបយក្សរបស់អ៊ីតាលីមួយនេះមិនឱ្យចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្លឹបអធិរាជស Real Madrid រូបនេះ ។

Image result for Gonzalo Higuain

ប៉ុន្តែត្រូវបានគេយល់ថា Gonzalo Higuain នៅតែទទួលបានការចាប់អារម្មណ៍ក្នុងការចុះកុងត្រាពីសំណាក់ក្លឹប AC Milan ប្រសិនបើក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A សេះបង្កង់ Juventus អាចយល់ព្រមលក់ខ្សែប្រយុទ្ធជើងចាស់រូបនេះក្នុងតម្លៃទាបជាងនេះ ។ គួររំលឹកផងដែរថា Gonzalo Higuain ត្រូវបានក្លឹប AC Milan ខ្ចីជើងមួយរដូវកាលពីក្លឹប Juventus ជាមួយនឹងជម្រើសទិញផ្ដាច់បន្ទាប់ពីបញ្ចប់រដូវកាលនេះក្នុងតម្លៃ ៣៦ លានអឺរ៉ូ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី