
តារាឆ្នើមបែលហ្សិក Eden Hazard បានសារភាពជាថ្មីម្តងទៀតថាគាត់អាចនឹងចាកចេញពី Chelsea ទៅចូលរួមជាមួយក្លឹប Real Madrid នៅរដូវក្តៅឆ្នាំ ២០១៩ ។ ទោះជាយ៉ាងណាក៏ដោយកីឡាករូបនេះបានច្រានចោលអំពីពាក្យចរចាអារ៉ាមដែលថាលោកនឹងចាកចេញនៅខែមករានេះ ។
ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះបន្តផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់កីឡាដ្ឋាន Santiago Bernabeu ខណៈដែលលោកបានបញ្ជាក់ម្តងទៀតថាការផ្ទេរនេះអាចនឹងកើតឡើងនៅចុងបញ្ចប់រដូវកាលនេះ ។
Hazard បាននិយាយប្រាប់ Canal + ថា៖ ” ខ្ញុំនៅសល់ ១ ឆ្នាំទៀតនៅក្នុងខែមិថុនាប្រសិនបើខ្ញុំមិនបន្តទេវាអាចធ្វើទៅបាន ។ ខ្ញុំមិនអាចមើលឃើញខ្លួនឯងចាកចេញនៅខែមករាទេ ខ្ញុំនឹងមិនធ្វើបែបចំពោះក្លឹប និងអ្នកគាំទ្រឡើយ ។ នៅរដូវក្តៅខាងមុខនេះវាជាលទ្ធភាពមួយ ប៉ុន្តែវាក៏អាចទៅរួចដែរដែលខ្ញុំបន្តចំណាយពេលក្នុងអាជីពរបស់ខ្ញុំនៅ Chelsea “។
កិច្ចសន្យារបស់ Eden Hazard នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២០ ខណះក្លឹបអធិរាជស Real Madrid នៅតែជាក្លឹបដែលមានភាគរយខ្ពស់បំផុតដែលអាចធ្វើការចុះហត្ថលេខាលើខ្សែបម្រើស្លាបវ័យ ២៧ ឆ្នាំរូបនេះ ៕
ដោយ៖តារា