តើអនាគត Cristiano Ronaldo និង Dybala នៅក្លិប Juventus នឹងទៅជាយ៉ាងណា?

22540
  • អនុប្រធានក្លិបសេះបង្កង់ Juventus លោក Pavel Nedved បានបញ្ជាក់យ៉ាងច្បាស់ថា Paulo Dybala និង Cristiano Ronaldo នឹងមិនចាកចេញពីក្លឹបនៅរដូវក្តៅនេះទេ។
    មេធំ Juventus ខាងលើបាននិយាយថា៖ “Ronaldo ត្រលប់មកវិញនៅថ្ងៃច័ន្ទ (ថ្ងៃទី ២៦ ខែកក្កដា) ហើយគាត់នឹងនៅជាមួយយើង។ វាពិតជារីករាយណាស់ដែលបានឃើញគាត់លេងជាមួយ Dybala ម្តងទៀត លោក Allegri មានបទពិសោធន៍ច្រើន ហើយគាត់នឹងបង្ហាញវា”។
    ជាមួយគ្នានេះ ប្រភពពីការសែតអេស្ប៉ាញ Marca បានបញ្ជាក់ផងដែរថា ការចរចារដើម្បីបន្តកុងត្រាថ្មីរបស់ខ្សែប្រយុទ្ធអាហង្ស់ទីន Dybala នឹងចាប់ផ្តើមនាពេកឆាប់ៗនេះ។
    ស្របពេលមានព័ត៌មានជាច្រើនបាននិយាយថា Dybala ចង់ចាកចេញពី Juventus នៅរដូវក្ដៅនេះ ក្រោយមិនបានក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈក្រុមអ៊ីតាលីមិនចង់បាត់បង់កម្លាំងសំខាន់របស់ខ្លួនរូបនេះនោះទេ៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី