Man Utd ចង់លក់កីឡាករជិតមួយតារាងចោល ក្រោយប្រមូលបានតារាឆ្នើមៗជាច្រើនរូប

26425
  • យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុម Manchester United គ្រោងនឹងលក់កីឡាករមួយចំនួនចេញពីក្រុមរបស់ខ្លួននៅរដូវក្តៅនេះ។
    ការសែត ESPN អះអាងថា បិសាចក្រហមបានត្រៀមស្តាប់ការផ្តល់ជូនសម្រាប់កីឡាករ ៨ នាក់ ដែលលោក Ole Gunnar Solskjaer គិតថាពួកគេគឺលើសតម្រូវការក្រុម។ បញ្ជីឈ្មោះទាំងនោះ រួមមានខ្សែប្រយុទ្ធបារាំង Anthony Martial, ខ្សែបម្រើស្លាបវែល Daniel James និងខ្សែការពារអង់គ្លេស Phil Jones ។
    ប្រភពអះអាងផងដែរថា ការលក់ Paul Pogba គឺជាគន្លឹះមួយចំពោះផែនការផ្ទេររបស់ក្លឹបនៅរដូវក្តៅនេះ ដោយក្លិបយក្សនៅ Premier League មិនចង់បាត់បង់កីឡាករដែលមានតម្លៃខ្លួន ៨៩ លានផោនសម្រាប់ការចាកចេញនៅពេលដែលកិច្ចសន្យារបស់គាត់នៅ Old Trafford ផុតកំណត់នៅឆ្នាំក្រោយ៕ ដោយ៖ តារា

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី