Kepa រំលឹកវិប្បដិសារី និងសុំទោសអ្នកចាត់ការ Maurizio Sarri នូវរឿងរ៉ាវកើតឡើង ២ឆ្នាំមុន

20690
  • Kepa Arrizabalaga បានរំលឹកឡើងវិញ នូវវិប្បដិសារីរបស់គាត់ ចំពោះការយល់ច្រឡំដ៏ធំមួយ ក្នុងកំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ឆ្នាំ ២០១៩ ដោយបានធ្វើការសុំទោសមួយ ដល់គ្រូបង្វឹកលោក Maurizio Sarri ដែលវាជាកំហុសមួយរបស់គាត់ ក្នុងការបរាជ័យ និងបាត់បង់ពានរង្វាន់ របស់ក្រុមតោខៀវ Chelsea ចំពោះក្រុម Manchester City ក្នុងលទ្ធផល ៣ទល់នឹង៤ ក្នុងវគ្គកាត់សេចក្ដី១១ម៉ែត្រ ក្នុងកំឡុងពេលនោះ។ អ្នកចាំទីរូបនេះ បានបដិសេធមិនព្រមប្ដូរចេញពីទីលាន ក្រោយពីត្រូវបានផ្តល់សញ្ញាអំពីការផ្លាស់ប្ដូរ អ្នកចាំទី Willy Caballero ជំនួសរូបគេ សម្រាប់ការបន្ថែមម៉ោង នៅមុនពេលការស៊ុតបាល់ប៉េណាល់ទី ទល់នឹងក្រុមរបស់លោក Pep Guardiola នៅឯ Wembley ។ ឧប្បត្តិហេតុនេះបានបង្កឱ្យមានជជែកគ្នាពាសពេញពិភពលោកបន្ទាប់ពីភ្លាមៗ ប៉ុន្តែមកទល់ពីរឆ្នាំក្រោយមកកីឡាករអេស្បោ៉ញរូបនេះ បានព្យាយាមបញ្ជាក់បន្ថែមទៀត អំពីព្រឹត្តិការណ៍ដែលបានលាតត្រដាងនៅថ្ងៃនោះ ហើយរូបគេបានធ្វើការសុំទោសទៅកាន់អ្នករាល់គ្នា។ Kepa បានរៀបរាប់ថា៖ «ខ្ញុំបានព្យាយាមផ្តល់សញ្ញាថាខ្ញុំមិនអីទេខ្ញុំមិនបានរងរបួសទេ។ ប៉ុន្តែយើងនៅ Wembley នៅចំពោះមុខមនុស្សជាង ៨០,០០០ នាក់ ដូច្នេះជាការពិត Sarri មិនយល់ពីខ្ញុំទេ។ គួរតែចេញហើយខ្ញុំសុំទោសដែលខ្ញុំមិនបានធ្វើ។ ខ្ញុំពិតជាខុសហើយ ខ្ញុំសោកស្តាយចំពោះអ្នករាល់គ្នាដែលបានចូលរួម។ សម្រាប់លោក Maurizio Sarri ដែលហាក់ដូចជាខ្ញុំបានធ្វើឱ្យចុះខ្សោយជាសាធារណៈសម្រាប់ Willy Caballero ដែលជាមិត្តរួមក្រុមដ៏អស្ចារ្យ ហើយសម្រាប់មិត្តរួមក្រុមរបស់ខ្ញុំនិង អ្នកទាំងអស់គ្នា ក្នុងក្លិប Chelsea។ អ្នកគាំទ្រដែលត្រូវដាក់អ្វីៗគ្រប់យ៉ាង ។ សំលេងរំខានទាំងអស់ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលប្រកួត ហើយបន្ទាប់មកនៅប៉ុន្មានថ្ងៃក្រោយមកទៀត» ៕ ដោយ៖ភារៈ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី