លោក Gattuso បដិសេធមិនចង់បាន Zlatan ដោយផ្តោតលើទម្រង់លេងបច្ចុប្បន្នរបស់ AC Milan ជាង

6593

លោក Gennaro Gattuso បានបដិសេធមិនចង់បានខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic នោះទេបើទោះបីជាក្រុមរបស់គាត់បានត្រឹមតែទទួលលទ្ធផល ១-១ ពេលប៉ះជាមួយក្រុម Lazio យ៉ាងណាក៏ដោយ ប៉ុន្តែគាត់បាននិយាយថាការផ្តោតអារម្មណ៍របស់គាត់គឺទៅលើការធ្វើឱ្យប្រសើរឡើងនូវទម្រង់លេងរបស់ក្រុមដែលកំពុងស្ថិតនៅលេខរៀងទី ៥ នៅក្នុងក្របខ័ណ្ឌ Serie A ។

Image result for Gennaro Gattuso

Zlatan Ibrahimovic ត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លឺបធំៗជាច្រើននៅទ្វីបអឺរ៉ុបដូចជាក្លឹប AC Milan , Manchester United , Inter Milan , Real Madrid ជាដើម បន្ទាប់ពីនៅតែបង្ហាញទម្រង់លេងបានយ៉ាងអស្ចារ្យជាមួយក្លឹប La Galaxy នៅក្របខ័ណ្ឌ MLS ដោយបានស៊ុតបញ្ចូលទីបានចំនួន ២២ គ្រាប់ក្នុងការបង្ហាញខ្លួនបានចំនួន ២៧ លើកកាលពីរដូវកាល ២០១៨ ។

Image result for Zlatan Ibrahimovic

ក្លឹបយក្សបស់អ៊ីតាលី AC Milan បើទោះបីជាបានខ្ចីជើងខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Gonzalo Higuain ពីក្លឹបសេះបង្កង់ Juventus មួយរដូវកាលជាមួយជម្រើសទិញផ្ដាច់ក្នុងតម្លៃខ្លួន ៣៦ លានអឺរ៉ូ យ៉ាងណាក៏ដោយក៏នៅតែមិនទាន់គ្រប់គ្រាន់នៅឡើយដើម្បីនាំយកក្រុមនេះទៅលើកពានរង្វាន់ក្របខ័ណ្ឌ Serie A សារជាថ្មីបន្ទាប់ពីធ្លាប់បានឈ្នះពាននេះកាលពីរដូវកាល ២០១០/២០១១ ចាប់តាំងពីនោះមកពានរង្វាន់នេះត្រូវគ្របដណ្ដប់ដោយក្រុម Juventus ចាប់តាំងពីរដូវកាល ២០១១/១២ រហូតដល់ ២០១៧/១៨ ដែលបានកាន់ពាននេះអស់រយះពេល ៧ ឆ្នាំមកហើយ ។

Related image

លោក Gennaro Gattuso ត្រូវបានគេសួរថាតើលោកចង់នាំយកខ្សែប្រយុទ្ធ Ibrahimovic របស់ក្លឹប LA Galaxy មកកាន់កីឡាដ្ឋាន San Siro ជាការពិតដែរឬទេ? លោកបានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ ” យើងនឹងមើលឃើញ ប៉ុន្តែឥឡូវនេះខ្ញុំគិតថាយើងត្រូវផ្តោតអារម្មណ៍លើអ្វីដែលយើងមាន ហើយអ្វីដែលយើងត្រូវធ្វើ ។ វាគ្មានអ្វីដែលត្រូវគិតអំពីរឿងនេះទេពេលនេះខ្ញុំត្រូវតែធ្វើឱ្យក្រុមរបស់ខ្ញុំលេងបានល្អបំផុតតាមដែលអាចធ្វើទៅបាន ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី