Real Madrid គ្រោងចុះកុងត្រាជាមួយតារាកំពុងរះរបស់ Man City ម្នាក់នៅរដូវក្ដៅ ២០១៩ នេះ

6223

បើយោងតាមលោក Jose Alvarez អ្នកព័ត៌មានរបស់ទូរទស្សន៍ El Chiringuito TV បានឱ្យដឹងថាក្លឹប Real Madrid នឹងធ្វើការចុះហត្ថលេខាជាមួយនិងតារាវ័យក្មេងរបស់ក្លឹប Manchester City កីឡាករ Brahim Diaz នៅរដូវក្តៅឆ្នាំ ២០១៩ ខាងមុខនេះ  ។

Image result for Brahim Diaz

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនក្លឹបមេឃខៀវ Manchester City នឹងមិនរារាំងខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំ Brahim Diaz ក្នុងការចាកចេញនោះទេព្រោះគាត់មានសេរីភាពក្នុងការជ្រើសរើសកន្លែងដែលគាត់ចង់បន្តអាជីពរបស់គាត់ ។

Related image

គ្រូបង្វឹករបស់ Manchester City លោក Guardiola បាននិយាយថា៖  ” Brahim ដឹងពីអ្វីដែលយើងចង់បានសម្រាប់កីឡាករវ័យក្មេងរបស់យើង ។ យើងចង់ការពារពួកគេហើយជួយពួកគេ … ដែលផ្តល់ឱ្យគាត់នូវគ្រប់កីឡាករទាំងអស់នៅក្នុងឈុតយុវជន យើងចង់ឱ្យគាត់ប៉ុន្តែវាមិនអាស្រ័យលើយើងទេ វាគឺអាស្រ័យទៅលើភ្នាក់ងារគាត់ គ្រួសាររបស់គាត់ ហើយពួកគេនឹងសម្រេច ” ។

Image result for Brahim Diaz

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេចាត់ទុកថាជាតារាវ័យក្មេងដ៏អស្ចារ្យម្នាក់ ប៉ុន្តែគាត់មិនសូវបង្ហាញខ្លួននៅក្នុងការប្រកួតរបស់ Manchester City បានប៉ុន្មានទេ នៅពេលដែលគាត់ប្រឈមនឹងការប្រកួតប្រជែងជាមួយកីឡាករលំដាប់ថ្នាក់ពិភពលោកដូចជា Raheem Sterling, Leroy Sané, Riyad Mahrez និង Bernardo Silva នៅក្នុងតំណែងរបស់គាត់ ៕

ដោយ៖តារា​

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី