លោក Allegri បានបដិសេធសំណើរពី Real Madrid ព្រោះតែស្មោះស្ម័គ្រជាមួយ Juventus

32752
  • លោក Massimiliano Allegri បានវិលត្រឡប់មកកាន់ក្លឹប Juventus ក្នុងនាមជាគ្រូបង្វឹកនៅរដូវក្តៅនេះ ប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះស្ទើរតែអាចទៅដឹកនាំនៅ Real Madrid ។
    ជាការពិតក្នុងអំឡុងពេលសន្និសីទសារព័ត៌មានធ្វើបទបង្ហាញរបស់គាត់ជាមួយ Juventus លោក Allegri បានបង្ហាញថា គាត់បានជួបពិភាក្សាជាមួយប្រធានក្លឹប Real Madrid លោក Florentino Perez អំពីការដឹកនាំនៅ Estadio Santiago Bernabeu ។
    Allegri បានសារភាពថា៖ “ខ្ញុំត្រូវអរគុណដល់ Real Madrid និងលោកប្រធានក្លិបសម្រាប់ឱកាសដែលគាត់បានផ្តល់ឱ្យខ្ញុំ (ដើម្បីដឹកនាំ Real Madrid)។ បន្ទាប់មកខ្ញុំបានគិតអំពីវា ហើយបានជ្រើសរើសយក Juventus។ វាជាកាយវិការនៃក្តីស្រឡាញ់ចំពោះក្លឹបដែលបានផ្តល់ឱ្យខ្ញុំច្រើន ហើយខ្ញុំរីករាយនឹងការបង្វឹក”។
    គួរជម្រាបជូនថា លោក Massimiliano Allegri ត្រូវបានក្លិប Juventus តែងតាំងជាអ្នកចាត់ការជាថ្មីសម្រាប់រដូវកាលថ្មី ២០២១/២០២២ ក្រោយត្រូវបានបណ្ដេញលោកចេញកាលពីឆ្នាំ២០១៩ ដែលនេះជាការដឹកនាំលើកទី២ របស់លោក៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី