Dembele អាចជាកម្លាំងចលករដ៏សំខាន់ក្នុងការធ្វើឱ្យ Neymar ត្រឡប់ទៅកាន់ Barce វិញ

15103

យោងតាមការសែត The Mirror បានបង្ហាញថា Ousmane Dembele អាចជាកម្លាំងចលករដ៏សំខាន់ក្នុងការជម្រុញឲ្យកីឡាករ Neymar វិលត្រឡប់ទៅទីលាន Camp Nou វិញ ។ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសមួយនេះបានអះអាងទៀតថាខ្សែប្រយុទ្ធស្លាបបារាំងវ័យក្មេងរូបនេះអាចត្រូវបានគេប្រើប្រាស់ក្នុងកិច្ចព្រមព្រៀងមួយដើម្បីនាំយក Neymar ត្រឡប់ទៅកាន់ក្លឹប Barcelona វិញ ។

Image result for Ousmane Dembele

The Mirror បានឲ្យដឹងទៀតថាទាំង Dembele និង Paris Saint-Germain អាចនឹងបើកចំហរក្នុងកិច្ចចរចាសម្រាប់ការផ្ទេរ ខណៈពេលដែលកីឡាករវ័យ ២១ ឆ្នាំរូបនេះកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំងនៅឯក្លិប Barcelona រីឯក្លិបយក្សរបស់បារាំងមួយនេះប្រហែលជាត្រូវការការពង្រឹងបន្ថែមទៀតនៅក្នុងក្រុមបន្ទាប់ពីបង្ហាញទម្រង់លេងមិនសូវបានល្អក្នុងយុទ្ធនាការក្របខ័ណ្ឌ Champions League របស់ពួកគេនារដូវកាលនេះ ។

Image result for Neymar

សម្រាប់ Neymar គាត់ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការយល់ព្រមទៅនឹងលក្ខខណ្ឌរបស់ក្រុមអ្នកមានបុណ្យ FC Barcalona ដើម្បីព្យាយាមធ្វើឱ្យគាត់វិលត្រលប់ទៅកាន់ក្របខ័ណ្ឌ La Liga វិញ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី