
យោងតាមរបាយការណ៍របស់ការសែត The Mirror បានឲ្យដឹងថាក្លឹបតោខៀវ Chelsea គ្រោងនឹងដាក់សំណើរដេញថ្លៃខ្សែបម្រើវ័យ ២២ ឆ្នាំរបស់ក្លឹប Manchester United កីឡាករ Andreas Perreira ក្នុងខែមករានេះ ។
ក្លឹបកំពូលៗដូចជា Arsenal, AS Monaco, Inter Milan និងអតីតក្លិបកម្ចីជើងរបស់គេ Valencia សុទ្ធសឹងតែត្រូវបានគេនិយាយថាកំពុងបង្ហាញការចាប់អារម្មណ៍ទៅលើខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ ខណះតម្លៃដំបូងក្នុងការដេញថ្លៃត្រូវបានគេព្យាករណ៍ថាប្រហែលតម្លៃ ១០ លានផោន ។
កីឡាករ Andreas Perreira មិនសូវបានបង្ហាញខ្លួនប៉ុន្មានទេក្រោមការដឹកនាំរបស់លោក Jose Mourinho នៅរដូវកាលនេះដោយចាប់ផ្តើមលេងជាជម្រើសដំបូងបានត្រឹមតែ ១ ប្រកួតប៉ុណ្ណោះ ។ កីឡាករវ័យ ២២ ឆ្នាំរូបនេះបានបង្ហាញខ្លួនបានត្រឹមតែចំនួន ៥ ប្រកួតតែប៉ុណ្ណោះសម្រាប់ក្រុមរបស់លោក Mourinho នារដូវកាលនេះ ។ ពេលវេលាសរុបនៃការលេងរបស់គាត់ក្នុងរដូវកាលនេះមានរយៈពេលត្រឹមតែ ១៧០ នាទី ហើយគាត់មិនបានបង្ហាញខ្លួនក្នុងប្រកួតសម្រាប់ក្រុមបីសាចក្រហម Manchester United អស់រយៈពេលជាងមួយខែមកហើយ ។
Andreas Pereira បានវិលត្រឡប់មកកាន់ក្លឹប Manchester United វិញនៅរដូវកាល ២០១៨/១៩ នេះ បន្ទាប់ត្រូវបានខ្ចីជើងទៅនៅក្លឹប Granada កាលពីរដូវកាល ២០១៦/១៧ នឹងបន្តខ្ចីជើងទៅលេងនៅក្លឹបក្រជៀវខ្មៅ Valencia កាលពីរដូវកាល ២០១៧/១៨ ៕
ដោយ៖តារា