David Luiz ៖ លោក Maurizio Sarri ខឹងខ្លាំងណាស់ពេលយើងឈ្នះជាងពេលយើងចាញ់

37747
  • លោក Maurizio Sarri បានបង្ហាញនូវកំហឹងយ៉ាងខ្លាំងក្រោយពីក្រុមតោខៀវ Chelsea បានទទួលជ័យជម្នះជាជាងការដែលរងបរាជ័យកាលពីថ្ងៃសៅរ៍ជាមួយនឹងក្រុម Tottenham ក្នុងលទ្ធផល ៣-១ នេះបើយោងតាមខ្សែការពារ David Luiz ។

    Image result for David Luiz

    Chelsea បានបង្ហាញពីទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេនៅរដូវកាលនេះ ប៉ុន្តែបានភ្លាត់ចាញ់នៅឯកីឡដ្ឋាន Wembley ក្នុងលទ្ធផល ៣-១ ខណះកីឡាករ Dele Alli , Harry Kane និងតារាឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-min ជាអ្នកស៊ុតម្នាក់មួយគ្រាប់ជួយឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur ឡើងទៅឈរនៅលេខរៀវទី ៣ ក្នុងក្របខ័ណ្ឌ Premier League ប្រចាំសប្ដាហ៍ទី ១៣ នេះ ។

    Image result for Maurizio Sarri

    ខ្សែការពារវ័យ ៣០ ឆ្នាំរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ ” គាត់ធ្លាប់បានខកចិត្តជាច្រើនលើកនៅពេលយើងឈ្នះ ។ វាជាការពិតគ្មាននរណាម្នាក់សប្បាយចិត្តទេ គ្រូបង្វឹករឹតតែមិនសប្បាយចិត្ត ។ គាត់តែងតែព្យាយាមធ្វើឱ្យបានល្អបំផុតសម្រាប់យើង ហើយយើងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់គាត់ដែរ ។ ជាការពិតគាត់មិនសប្បាយចិត្តដូចរាល់កីឡាករតែម្នាក់មិនសប្បាយចិត្ត ” ។

    Image result for David Luiz

    David Luiz បន្តទៀតថា៖ ” ប៉ុន្តែខ្ញុំគិតថាវាជាការល្អសម្រាប់យើងក្នុងការយល់ដើម្បីរំឭកយើងថាក្របខ័ណ្ឌ Premier League មិនដែលងាយស្រួលនោះទេ វាមិនមែនជាការងាយស្រួលក្នុងការឈ្នះការប្រកួតនោះទេ ។ ដូចដែលខ្ញុំបាននិយាយយើងលេងមិនបានល្អឡើយ យើងខិតខំលេងយ៉ាងខ្លាំង យើងគ្មានសំណាងដូចកាលការប្រកួតផ្សេងនោះទេ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី