Manchester United មានបំណងចង់ចុះហត្ថលេខាជាមួយ Axel Witsel ពី Dortmund

8702

ក្រុមយក្សរបស់ក្របខ័ណ្ឌ Premier League ក្លឹបបីសាចក្រហម Manchester United មានបំណងចង់ចុះហត្ថលេខាជាមួយកីឡាករ Axel Witsel ពីក្លិប Borussia Dortmund នេះបើយោងតាមវិបសាយរបស់ទូរទស្សន៍ ESPN បានចេញផ្សាយ ។

Related image

គ្រូបង្វឹករបស់ក្លឹប Manchester United លោក Jose Mourinho បានធ្វើដំណើរទៅកាន់ប្រទេសប៊ែលហ្សិកអំឡុងពេលការសម្រាកអន្តរជាតិដោយមានចេតនាឃ្លាំមើលសកម្មភាពរបស់ខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះ ។

Image result for Axel Witsel

ខ្សែបម្រើសមាជិកក្រុមជម្រើសជាតិប៊ែលហ្ស៊ិកវ័យ ២៩ ឆ្នាំ Axel Witsel ត្រូវបានផ្ទេរពីក្លឹបអ្នកមាននៅប្រទេសចិន Tianjin Quanjian មកកាន់ទឹកដីស្តេចបាល់ទាត់អឺរ៉ុបវិញដោយបានចូលរួមជាមួយក្លឹប Borussia Dortmund ជាមួយការបង្ហាញខ្លួនបានចំនួន ១១ ប្រកួត និងស៊ុតបញ្ចូលទីបានចំនួន ១ នារដូវកាល ២០១៨/២០១៩ នេះ ។

Related image

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៥៥ ឆ្នាំរូបនេះមានបំណង់ចង់ធ្វើឱ្យប្រសើរឡើងនូវតំបន់ផ្នែកបម្រើកណ្តាលរបស់ក្រុមបីសាចក្រហម ហើយក៏ធ្លាប់បានធ្វើការដេញថ្លៃនាំយក Axel Witsel ផងដែរកាលពីរដូវកាលក្តៅ មុនពេលក្លឹបទិញបានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Fred ពីក្លឹប Shakhtar Donetsk ក្នុងតម្លៃខ្លួន ៥៨ លានអឺរ៉ូ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី