Coutinho ស្នើរសុំឱ្យ FC Barcelona ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធដ៏មុតស្រួច Harry Kane

9592

ខ្សែបម្រើ-ប្រយុទ្ធឆ្នើម Philippe Coutinho ចង់ឱ្យក្លឹប FC Barcelona ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធដ៏មុតស្រួច Harry Kane របស់ក្លឹប Tottenham Hotspur ។

Image result for Philippe Coutinho

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga ក្លឹបអ្នកមានបុណ្យ Barcalona កំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអាចចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez នៅរដូវក្ដៅ បន្ទាប់ពីរូបគេឈានចូលវ័យ ៣១ ឆ្នាំ ដែលអាចធ្វើឲ្យទម្រង់លេងរបស់កីឡាករូបនេះអាចនឹងធ្លាក់ចុះនាពេលប៉ុន្មានឆ្នាំខាងមុខនេះ ទើបធ្វើឲ្យកំពូលក្លឹបរបស់អេស្ប៉ាញមួយនេះកំពុងស្វះស្វែងរកខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ដើម្បីទៅជំនួស Suarez នៅពេលរូបគេចាកចេញ ។

Related image

ខណះអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហងក្រហម Liverpool កីឡាករសញ្ជាតិប្រេស៊ីើល Philippe Coutinho ជឿជាក់ថាប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន និងនៅពេលអណាគត ដែលសាកសមបំផុតក្នុងការមកជំនួស Luis Suarez ហើយក៏អាចជាដៃគូរដ៏ល្អបំផុតជាមួយខ្លួន និងម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាល Lionel Messi ។ ដូច្នេះគាត់បានស្នើសុំក្លឹបបាល់ទាត់យក្សនៅតំបន់កាតាឡាននេះឲ្យធ្វើការចុះហត្ថលេខាជាមួយតារារបស់ក្រុម Spurs ខណះ Lionel Messi ក៏បានយល់ស្របឲ្យក្លឹបនាំយកកីឡាករវ័យ ២៥ ឆ្នាំរូបនេះផងដែរ ។

Related image

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ ២៥ ឆ្នាំ Harry Kane បានក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ និងត្រូវបានគេចាត់ថាខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោកនាពេលអណាគតក្នុងការទៅជំនួសកំពូលកីឡាករ Cristiano Ronaldo និង Lionel Messi ពេលពួកគេទាំងពីចូលនិវត្តន៍ពីវិស័យបាល់ទាត់ទៅ ។ Harry Kane បានក្លាយជាម្ចាស់ស្បែកជើងមាសប្រចាំក្របខ័ណ្ឌ Premier League ចំនួន ២ រដូវកាលជាប់ៗពោលគឺរដូវកាល ២០១៥/១៦ និង ២០១៦/១៧ ហើយគេក៏ជាខ្សែប្រយុទ្ធដែលអាចរកគ្រាប់បាល់បានលើស ២០ គ្រាប់ជារៀងរាល់រដូវកាលផងដែរ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី