Ronaldo បានណែនាំឱ្យក្លឹបសេះបង្កង់ Juventus ចុះហត្ថលេខាជាមួយ Marco Asensio

30939
  • យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលី Rai Sport បានឲ្យដឹងកីឡាករ Cristiano Ronaldo ចង់ចាប់ដៃសារជាថ្មីជាមួយ Marco Asensio និងបានណែនាំ Juventus ឱ្យចុះហត្ថលេខាលើកីឡាករវ័យក្មេងរបស់អេស្ប៉ាញរូបនេះថែមទៀតផង ។

    Image result for Cristiano Ronaldo

    យោងតាមរបាយការណ៍របស់ Rai Sport បានឱ្យដឹងថាម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A កំពុងសម្លឹងមើលការពង្រឹងសក្តានុពលនៅតំបន់ប្រយុទ្ធរបស់ពួកគេបន្ថែមទៀត ដោយបានយកចិត្តទុកដាក់លើតារាឆ្នើមរបស់ក្រុមម្ចាស់ពានរង្វាន់ក្របខ័ណ្ឌ Champions League ៣ រដូវកាលជាប់ៗគ្នាក្លឹប Real Madrid និងកំពុងពិចារណាលើការផ្ទេរខ្សែប្រយុទ្ធវ័យក្មេង Marco Asensio ។

    Related image

    ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ ២២ ឆ្នាំរូបនេះដូចជាមិនសូវសប្បាយចិត្តប៉ុន្មាននោះទេចំពោះក្លឹប Real Madrid នៅរដូវកាលថ្មី ២០១៨/១៩ នេះ ខណះ គ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid លោក Santiago Solari ក៏បានរិះគន់យ៉ាងខ្លាំងផងដែរដល់ Asensio បន្ទាប់ពីភ្លាត់ចាញ់ក្រុម Eibar ក្នុងលទ្ធផល ៣ ទល់នឹង ០ ។

    Image result for Marco Asensio

    លោក Solari បាននិយាយថា៖ ” ការបង្ហាញតែមួយគត់ដែលខ្ញុំចាប់អារម្មណ៍គឺអ្នកដែលស្ថិតនៅលើទីលាន ។ Asensio ត្រូវតែធ្វើដូចគ្នាដែលមិត្តរួមក្រុមរបស់គេបានធ្វើ ។ កីឡាករត្រូវតែបង្ហាញអំពីភាពខ្លាំងនៅលើទីលាន ។ អ្នកត្រូវបង្ហាញពីគុណសម្បត្តិរបស់អ្នករាល់ពេលដែលគ្រប់គ្រងបាល់ ” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី