លោក Arsene Wenger ខិតជិតទៅដឹកនាំក្លឹបយក្សរបស់អាល្លឺម៉ង់ Bayern Munich

8147

យោងទៅតាមការបោះពុម្ពផ្សាយរបស់ការសែតអាឡឺម៉ង់ Bild បានឲ្យដឹងថាក្លឹប Bayern Munich មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការដឹកនាំរបស់លោក Niko Kovac ។ គ្រូបង្វឹកវ័យ ៤៧ ឆ្នាំរូបនេះកំពុងតែខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការការពារតំណែងជើងឯកនៅក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ ។

Image result for Arsene Wenger

ម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Bundesliga បច្ចុប្បន្នកំពុងស្ថិតនៅលំដាប់លេខ ៥ នៃតារាងលីគកំពូលរបស់អាល្លឺម៉ង់ដោយត្រូវបានក្លឹប Borussia Dortmund នាំមុខចំនួន ៩ ពិន្ទុ ។ ការសែត Bild បានឲ្យដឹងទៀតថាអតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger គឺជាបេក្ខភាពឈានមុខគេក្នុងការទៅដឹកនាំក្លឹប Bayern Munich ជំនួសលោក Niko Kovac ។

Related image

លោក Wenger អាចនិយាយភាសាអាល្លឺម៉ង់បានយ៉ាងស្ទាត់ជំនាញ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺលោកដឹងពីរបៀបដោះស្រាយជាមួយអ្នកគាំទ្រ និងកីឡាករ ដែលលោកបានឆ្លងកាត់បទពិសោធន៍ជាង ២០ ឆ្នាំជាមួយក្លិបយក្សរបស់អង់គ្លេស Arsenal ខណះក៏មានគ្រូបង្វឹកល្បីៗជាច្រើនរូបទៀតផងដែរដែលអាចទៅដឹកនាំក្រុមការពារដំណែងជើង Bundesliga ដូចជាលោក Henry, Ljungberg, Pires និងអ្នកចាត់ការជាច្រើនដ៏ទៃផ្សេងទៀត ។

Image result for Arsene Wenger

ប្រហែលមួយខែមុនលោក Wenger បានប្រាប់ទូរទស្សន៍ Sky Sports បន្ទាប់ពីគេសួរអំពីការវិលត្រលប់ទៅធ្វើជាគ្រូបង្វឹកវិញដោយលោកបាននិយាយថា៖ ” ពិតប្រាកដណាស់នៅដើមឆ្នាំ ២០១៩ ។ ពេលនេះខ្ញុំមានការសម្រាកដ៏រីករាយ ហើយខ្ញុំមើលបាល់ទាត់ជាច្រើន ។ ខ្ញុំបាននិយាយច្រើនដងថាប្រហែលជាវិធីល្អបំផុតគឺមិននៅអង់គ្លេស ព្រោះខ្ញុំបានចំណាយពេលច្រើនណាស់នៅកន្លែងតែមួយគត់ ហើយវាជារឿងដ៏ល្អបើយើងទៅកន្លែងផ្សេង ។ ប៉ុន្តែនៅពេលនេះខ្ញុំមិនអាចប្រាប់អ្នកអំពីអនាគតរបស់ខ្ញុំ ព្រោះខ្ញុំមិនដឹង ។ ខ្ញុំមិនដឹងថាខ្ញុំនឹងទៅណាទេ ។ ខ្ញុំនឹងនៅកន្លែងណាមួយ ប៉ុន្តែខ្ញុំមិនដឹងថានៅទីណានោះទេ ” ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី