Trippier ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្លាស់ទៅអង់គ្លេស ខណៈ Man Utd ហាក់មានការស្ទាក់ស្ទើរ

20135
  • សារព័ត៌មាន The Telegraph បានរាយការណ៍ថា Kieran Trippier មានឆន្ទៈរង់ចាំរហូតដល់ចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករដើម្បីផ្លាស់ទៅ Manchester United ។
    បិសាចក្រហមចង់ចុះកុងត្រាជាមួយខ្សែការពារក្រុមយក្ស Atletico Madrid ប៉ុន្តែចាំបាច់ត្រូវការបញ្ចេញកីឡាករជាមុនសិនដើម្បីផ្តល់ប្រាក់ដល់កិច្ចព្រមព្រៀងនេះ បន្ទាប់ពីបានចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ប្រហែល ១២០ លានផោន (១៦៧ លានដុល្លារ) ទៅលើកីឡាករ Jadon Sancho និង Raphael Varane ។
    ទោះបីជាពួកគេទទួលថវិកាសម្រាប់ចំណាយរួចរាល់ក៏ដោយ ក៏ Manchester United មិនមានឆន្ទៈក្នុងការផ្ដល់ជូនតម្លៃខ្សែការពាររបស់ Atletico ខាងលើចំនួន ៣០ លានផោន (៤២ លានដុល្លារ) នោះទេ ខណៈកីឡាករអន្តរជាតិអង់គ្លេស Trippier បានត្រៀមខ្លួនជាស្រេចក្នុងការអត់ធ្មត់ ដើម្បីរង់ចាំឱកាសដ៏ល្អបំផុតនៅគ្រាចុងក្រោយក្នុងការសម្រេចកិច្ចព្រមព្រៀងនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី