
លោក Antonio Conte បានបង្កភាពផ្ញាក់ផ្អើល គ្រាន់តែឡើងកាន់តំណែងភ្លាម ជួយឲ្យក្លិប Chelsea លើកពានលីគកំពូល អង់គ្លេសភ្លែតក្នុងឆ្នាំ ២០១៧។ បុរសសញ្ជាតិអ៊ីតាលីនេះបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ជាមួយក្លិបក៏ដូចជាជម្រើសជាតិនៅប្រទេសកំណើតរបស់ខ្លួន។ អ្វីដែលគួឲ្យកត់សម្គាល់គឺក្រោយពីគាត់លាលែងពីតំណែងគ្រូបង្វឹកជម្រើសជាតិមកដឹកនាំ Chelsea ធ្វើអោយ អ៊ីតាលី មិនអាចហោះហើរទៅប្រកួតបាល់ទាត់ពិភពលោកនៅទឹកដីសម្បូរទឹកកករុស្សីបានឡើយ ដោយធ្លាក់ត្រឹមវគ្គ Play off យ៉ាងគួអោយភ្ញាក់ផ្អើល។
នៅក្នុងឆ្នាំ ២០១៨ នេះកៅអីរបស់អ្នកចាត់ការក្រុមតោខៀវមួយនេះកំពង់តែក្តៅ ដោយសាតែប់ុន្មានប្រកួតចុងក្រោយនេះ គឺក្រុមគាត់មិនសូវធ្វើបានល្អនោះទេ។ តួយ៉ាងគឺការចាញ់ពីរប្រកួតជាប់គ្នាក្នុងពាន English Premier League ក្នុងទឺកដីខ្លួនឯង ៣ទល់និង០ ជាមួយនិង Bournemouth និង ចាញ់ក្នុងទឹកដី Watford ៤ទល់និង១ ទៀត ដែលធ្វើអោយក្លិបមួយនេះធ្លាក់មក ចំណាត់ថ្នាក់លេខ៤ ដែលមាន ៥៣ពិន្ទុ។
ការបើកទ្វាកីឡដ្ឋាន Stamford Bridge ទទួលស្វាគមន៍ ក្លិបអ្នកមានបុណ្យមកពីតំបន់កាតាឡាន់មួយនេះ គឺជាការប្រកួតសំខាន់មែនទែនសម្រាប់លោក Conte បើសិនជាគាត់អាចជួយឲ្យ ក្លិបតោខៀវមួយនេះ ឆ្លងផុតការប្រកួតជម្រុះ UCL ១៦ក្រុមនេះបាន នោះកៅអីរបស់គាត់នឹងប្រហែលជាត្រជាក់មកវិញ ផ្ទុយទៅវិញបើសិនជាគាត់មិនអាចឆ្លងផុតវគ្គ ១៦ក្រុម នេះទេ នោះគាត់ប្រហែលជាពិបាកបន្តិច ព្រោះថា ពាន English Premier League គឺពិតជានៅឆ្ងាយពីដៃ អ្នកចាត់ការសញ្ជាតិ អ៊ីតាលីនេះមែនទែន។
តាមពាក្យចចាមអារាមមួយចំនួនមកពីប្រទេសអង់គ្លេសបានអោយដឹងថាលោក Louis Enrique អតិតអ្នកចាត់ការ FC Barcelona មានភាគរយខ្ពស់ជាងគេក្នុងការជំនួសតំណែងលោក Conte ព្រោះថាលោក Enrique គឺគាត់នៅទំនេនៅឡើយបន្ទាប់ពីគាត់លាលែងចេញពីតំណែងអ្នកចាត់ការក្លិបអ្នកមានបុណ្យកាលពីបញ្ចប់រដូវកាល ២០១៧ នេះ ហើយគាត់កំពង់ តែសម្រាកវិស្សមកាលជាមួយនឹងក្រុមគ្រួសារបស់គាត់។
ដោយ៖ តារា