Son Heung-Min ចង់ស៊ុតបញ្ចូលទីឱ្យគ្រប់ ១០០ គ្រាប់ក្នុងអាជីពរបស់ខ្លួននៅ Tottenham Hotspur

11110

Son Heung-Min សង្ឃឹមថាខ្លួននឹងអាចរកគ្រាប់បាល់ទី ១០០ របស់ខ្លួននៅក្លឹប Tottenham Hotspur ក្រោយពីការស៊ុតបញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ទល់នឹងក្រុមតោខៀវ Chelsea កាលពីចុងសប្តាហ៍នេះ ។

Image result for Son Heung-Min

កីឡាករអន្តរជាតិរបស់កូរ៉េខាងត្បូងរូបនេះបានធ្វើឱ្យក្រុមតោខៀវខកចិត្តយ៉ាងខ្លាំងក្នុងនាមជាកីឡាកររបស់លោក Mauricio Pochettino ដែលបានទទួលជ័យជម្នះ ៣-១ នៅកីឡាដ្ឋាន Wembley ដោយបញ្ចប់ភាពមិនដែលចាញ់របស់ Chelsea នារដូវកាលនេះ ។ Son Heung-Min បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួននៅរដូវកាលនេះក្នុងជំនួបជាមួយក្រុមតោខៀវ Chelsea បន្ទាប់ពីបង្ហាញខ្លួនបានចំនួន ៨ ប្រកួតសម្រាប់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ។

Related image

តារាឆ្នើមរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ ” មនុស្សជាច្រើននៅ Spurs បានអបអរសាទរចំពោះខ្ញុំ ។ ខ្ញុំពិតជាមានអំណរគុណណាស់ចំពោះរឿងនេះ ហើយពេលនេះខ្ញុំនឹងព្យាយាមរកគ្រាប់បាល់ទី ១០០ របស់ខ្ញុំ និងអ្វីៗជាច្រើនទៀត” ។

Image result for Son Heung-Min

ខ្សែប្រយុទ្ធឆ្នើមរបស់ទ្វីបអាស៊ីរូបនេះបានបង្ហាញខ្លួនត្រឹមតែ ៨ ប្រកួតតែប៉ុណ្ណោះនៅក្របខ័ណ្ឌ Premier League នៅរដូវកាល ២០១៨/២០១៩ នេះ ក្រោយពីខកខានជំនួបជាមួយក្រុម Fulham, Manchester United និង Watford ដោយសារតែជាប់កាតព្វកិច្ចជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងការប្រកួតដណ្ដើមពានរង្វាន់ អាស៊ីហ្គេម ឆ្នាំ ២០១៨ ។ ហើយខ្សែប្រយុទ្ធស្លាបរូបនេះបានជួយឲ្យកូរ៉េខាងត្បូង លើកពានរង្វាន់ អាស៊ីហ្គេម ឆ្នាំ ២០១៨ ដូច្នេះគាត់បានទទួលការលើកលែងពីការបំពេញកាតព្វកិច្ចយោធានៅក្នុងទឹកដីកំណើតរបស់គាត់ថែមទៀតផង ។

Image result for Son Heung-Min vs chelsea

Son Heung-Min បានបញ្ជាក់ទៀតថា៖ ” ពិតណាស់ការស៊ុតបាល់បញ្ចូលទីតែងតែអស្ចារ្យបំផុត ។ ប៉ុន្តែខ្ញុំមានអារម្មណ៍សោកស្តាយចំពោះមិត្តរួមក្រុមរបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍សោកស្តាយព្រោះនៅក្នុងតង់ទី ១ ខ្ញុំគួរតែរកគ្រាប់បាល់បានច្រើនជាងនេះ  មិត្តរួមក្រុមរបស់ខ្ញុំពិតជាលេងបានល្អណាស់វាគឺជាការប្រកួតដ៏ល្អបំផុត “៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី