ការប្រកួតមិត្តភាពរវាង Barcelona ជាមួយនឹង Man City ត្រូវលុបចោលដោយសារកូវីដ-១៩

14141
  • សារព័ត៌មាន Marca បាននិយាយថា ការប្រកួតមិត្តភាព Pre-season រវាងក្រុម Barcelona និង Manchester City ត្រូវបានលុបចោល ដោយសារតែការព្រួយបារម្ភពីជំងឺឆ្លងកូវីដ-១៩ នៅជុំវិញកន្លែងប្រកួត។
    ការប្រកួតនេះត្រូវបានគេគ្រោងនឹងលេងនៅក្នុងពហុកីឡដ្ឋាន Camp Nou ដែលជាមធ្យោបាយនៃការរៃអង្គាសថវិកាសម្រាប់ការស្រាវជ្រាវប្រឆាំងនឹងជំងឺ ALS ដែលជាជំងឺដ៏សាហា.វមួយ។ ទោះយ៉ាងណាក៏ដោយដោយសារតែការភ័យខ្លាចទាក់ទងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ ឥឡូវនេះការប្រកួតត្រូវបានផ្លាស់ប្តូរទៅរដូវក្តៅឆ្នាំ ២០២២ វិញ។
    លោក Juan Carlos Unzue អតីតគ្រូបង្វឹកក្រុម Barcelona បានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺ ALS ទើបជាកត្តាជំរុញឱ្យ Barca មានគម្រោងប្រកួតមិត្តភាពដ៏ធំបែបនេះ។ ការប្រកួតនេះបានបង្ហាញពីឱកាសជួបជុំគ្នាដំបូងសម្រាប់អតីតខ្សែប្រយុទ្ធរបស់ក្លឹប Man CIty គឺកីឡាករ Sergio Aguero ផងដែរ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី