តើ Messi និង Ronaldo ម្នាក់ៗទទួលបានកាតក្រហមប៉ុន្មានសន្លឹក នៅក្នុងអាជីពរបស់ពួកគេ?

37081
  • ការប្រកួតរវាង Lionel Messi និង Cristiano Ronaldo នៅតែបន្តក្នុងការប្រកួតប្រចាំទ្វីបអឺរ៉ុបសម្រាប់យុទ្ធនាការ ២០២១/២២ ។
    កីឡាករកំពូលទាំងពីរនៅតែស្រេកឃ្លានបន្ថែមកំណត់ត្រារបស់ពួកគេនៅរដូវកាលក្រោយ ខណៈទាំង Ronaldo និង Messi សង្ឃឹមថា នឹងនៅតែអាចរក្សាកម្រិតលេងកំពូលរបស់ពួកគេបានដដែល បើទោះបីជាតារាបាល់ទាត់ទាំងពីមានអាយុកាន់តែជ្រេណាស់ទៅហើយក៏ដោយ។
    កាតក្រហម គឺជាផ្នែកសំខាន់មួយនៃបាល់ទាត់ ហើយសូម្បីតែកីឡាករបាល់ទាត់ល្អបំផុតដូចជា Ronaldo និង Messi ក៏ងាយនឹងទទួលបានកាតក្រហមផងដែរ នៅពេលដែលកំហឹងចាប់ផ្តើមផ្ទុះឡើងនៅលើទីលាន។
    ដោយមិនរាប់បញ្ចូលការប្រកួតមិត្តភាព Messi ត្រូវបានបណ្តេញចេញចំនួន ៣ ដង៖ អាហ្សង់ទីន ២ ដង និងបាសេឡូណា ១ ដង។ ចំណែកឯ Ronaldo ធ្លាប់ទទួលបានកាតក្រហមចំនួន ១១ ដង៖ ១ ដងសម្រាប់ Juventus ៦ ដងសម្រាប់ Real Madrid និង ៤ ដងសម្រាបប់ Manchester United៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី