James Rodriguez បង្ហើបពីក្ដីបំណងចង់ទៅលេងនៅប្រទេសអ៊ីតាលីម្ដង មុនបញ្ចប់អាជីព

32604
  • អនាគត James Rodriguez នៅក្នុងក្រុម Everton កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ខណៈកីឡាករអន្តរជាតិកូឡុំប៊ីអាចនឹងចាកចេញទៅលេងនៅលីគផ្សេង។
    បន្ទាប់ពីគាត់ត្រូវបានគេដកចេញពីក្រុមជម្រើសជាតិកូឡុំប៊ីនៅ Copa America នៅរដូវក្តៅនេះ អតីតកីឡាកររបស់ក្រុម Real Madrid រូបនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលមួយដោយនិយាយប្រឆាំងនឹងគ្រូបង្វឹកលោក Reinaldo Rueda ។ ឥឡូវនេះ James ត្រូវបានគេចោទជាសំនួរអំពីកន្លែងដែលគាត់នឹងប្រកបអាជីពបន្តរបស់គាត់នៅរដូវកាលក្រោយ។
    James បាននិយាយថា៖ “ខ្ញុំបានលេងនៅក្នុងលីគទាំងអស់រួចទៅហើយ។ ខ្ញុំនៅសល់តែប្រទេសអ៊ីតាលីប៉ុណ្ណោះ វាពិតជាល្អណាស់ដែលបានលេងនៅទីនោះ ហើយមានកំណត់ត្រានោះ ប៉ុន្តែខ្ញុំមិនដឹងថាតើវានឹងកើតឡើងនៅពេលអនាគតឬយ៉ាងនោះទេ”៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី