តាមការបោះឆ្នោតអ្នកគាំទ្រចង់ឃើញ Kubo លេងឱ្យ Real Madrid នៅរដូវកាលថ្មីនេះ

13993
  • Takefusa Kubo បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោសម្រាប់ប្រទេសជប៉ុននៅក្នុងព្រឹត្តិការណ៍អូឡាំពិក ប៉ុន្តែអនាគតរបស់គាត់នៅឯក្លិប Real Madrid គឺនៅតែមានកម្រិត។
    Kubo បានចំណាយពេលពីររដូវកាលខ្ចីជើងនៅ Real Mallorca, Villarreal និង Getafe ហើយអាចត្រូវបានខ្ចីម្តងទៀត។ ទោះយ៉ាងណានោះមិនមែនជាអ្វីដែលអ្នកគាំទ្រចង់បាននោះទេ។ នៅក្នុងការស្ទង់មតិរបស់ការសែត MARCA ថាតើពួកគេចង់ឱ្យ Kubo ក្លាយជាផ្នែកមួយនៃក្រុមរបស់ Real Madrid ឆ្នាំ ២០២១/២២ ដែរឬទេ? អ្នកគាំទ្រភាគច្រើនបានឆ្លើយថា Yes។ ពីការបោះឆ្នោតជាង ៣.០០០ សំឡេងអ្នកគាំទ្រ ៨៨ ភាគរយបាននិយាយថា ពួកគេសង្ឃឹមថា Kubo ស្នាក់នៅ Estadio Santiago Bernabeu ក្នុងរដូវកាលថ្មីខាងមុខនេះ។
    ទោះបីជានាយក Real Madrid សម្រេចចិត្តថា ពួកគេចង់បានតារាវ័យក្មេងសញ្ជាតិជប៉ុននៅក្នុងក្រុមក៏ដោយ ក៏ការជ្រើសរើស Kubo មិនមែនជារឿងងាយស្រួលនោះទេ។ នោះគឺដោយសារតែគាត់ត្រូវការកៅអីមួយក្នុងចំណោមបេក្ខភាពដែលមិនមែនជាកីឡាករអឺរ៉ុបទាំងបីនៅក្នុងក្រុម ហើយ Real Madrid បានប្រើវាសម្រាប់ Vinicius, Rodrygo និង Eder Militao កាលពីរដូវកាលមុន។
    ជនជាតិប្រេស៊ីលទាំងបីនាក់នេះត្រូវបានគេកំណត់ឱ្យស្នាក់នៅ ទោះបីជាមានទំនុកចិត្តថា Vinicius នឹងទទួលបានលិខិតឆ្លងដែនអេស្ប៉ាញក្នុងពេលឆាប់ៗនេះក៏ដោយ។ នោះអាចត្រួសត្រាយផ្លូវឱ្យ Kubo ជាប់ក្នុងក្រុមឈុតធំ និងអាចបង្ហាញខ្លួនសម្រាប់ក្លិប Real Madrid ក្នុងរដូវកាលខាងមុខនេះ។ នោះហាក់ដូចជាអ្វីដែលអ្នកគាំទ្រចង់បាន៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី