ប្រធានក្លិប AT ប្រាប់ថា ឱកាសចុះហត្ថលេខាលើ Griezmann ត្រឡប់មកវិញ មិនមែនជារឿង…

17508
  • ប្រធានក្លិប Atletico Madrid បានធ្វើបច្ចុប្បន្នភាពមួយទាក់ទងនឹងការវិលត្រឡប់របស់ Antoine Griezmann។
    ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo បានប្រាប់ COPE ថា៖ “យើងមិនបដិសេធអ្វីទាំងអស់ ប៉ុន្តែអ្វីដែលយើងអាចនិយាយបានថា Griezmann មិនមែនជាការចុះហត្ថលេខាដ៏ងាយស្រួលនោះទេ”។
    មុននេះ Barca និង Atletico ត្រូវបានគេរាយការណ៍ថា បានព្យាយាមយល់ព្រមលើកិច្ចព្រមព្រៀងដោះដូរជាមួយរវាងកីឡាករ Saúl Ñíguez និង Antoine Griezmann ប៉ុន្តែប្រភពព័ត៌មានបានអះអាងថា ការចរចាបានបរាជ័យហើយ។
    ដោយសារម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាល Lionel Messi ផុតកុងត្រាទៅហើយ ពេលនេះ Griezmann គឺជាអ្នករកចំណូលបានខ្ពស់បំផុតរបស់ Barca ខណៈដែលក្លឹបហាក់ដូចជាចាប់អារម្មណ៍ក្នុងការលក់រូបគេនៅរដូវក្តៅខាងមុខនេះចេញ ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី