BREAKING៖ ភេរវករ បានស.ម្លាប់កីឡាករ JCCI FC ២០នាក់ ក្នុងពេលកំពុងធ្វើដំណើរទៅជំរំុហ្វឹកហាត់

17767
  • កាលពីពេលថ្មីៗនេះ មានហេតុការដ៏អាក្រក់មួយបានកើតឡើងលើក្លឹប JCCI FC របស់លីគកំពូលសូម៉ាលី ដែលបានបាត់បង់កីឡាករ ២០ នាក់ក្នុងការវាយប្រហារភេរវកម្ម ដោយបានបំផ្ទុះរថយន្តក្រុងក្រុមរបស់ពួកគេនៅទីក្រុង Kissimio ឆ្ពោះទៅ Jubbaland ដើម្បីធ្វើដំណើរទៅជំរុំហ្វឹកហាត់ត្រៀមរដូវកាលថ្មី។ សាធារណរដ្ឋនីហ្សេរីយ៉ាបានដឹងថាការវាយប្រហារភេរវករ បានឃើញឡានក្រុងនៅលើអណ្តាតភ្លើង ខណៈកីឡាករប្រហែល ២០នាក់ ត្រូវបាត់បង់ជីវិត បន្ទាប់ពីឧប្បត្តិហេតុដ៏អាក្រក់នេះបានកើតឡើង។ ទោះបីជាគ្មានក្រុមភេរវករណាមួយអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះក៏ដោយក៏ក្រុមភេរវករដែលមានទំនាក់ទំនងជាមួយ Al-Shabab ធ្លាប់បានគំរាមកំហែងទៅលើការបោះឆ្នោត និងការិយាល័យបោះឆ្នោតរបស់សូម៉ាលី។ ដំណើរការបោះឆ្នោតបានចាប់ផ្តើមនៅក្នុងទីក្រុងគីសម៉ាយ៉ូកាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលកំពុងធ្វើរបាយការណ៍នេះអាជ្ញាធរមានការសោកស្តាយ និងមិនទាន់មានប្រតិកម្មចំពោះហេតុការណ៍នេះនៅឡើយទេ៕ ដោយ៖ភារៈ

    ប្រភព :
    Republican Nigeria
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី