ឃើញក្លិបដទៃទិញកីឡាករថ្មីព្រាតព្រោង កុំឱ្យចាញ់គេ Arsenal ចូលស្ដី Martinez មកពង្រីកតំប្រយុទ្ធ

13031
  • របាយការណ៍បានអះអាងថាក្រុម Arsenal បានសួរ Inter Milan អំពីលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Lautaro Martinez ។
    ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ចាប់អារម្មណ៍លើខ្សែការពារស្តាំរបស់កាំភ្លើងធំគឺ Hector Bellerin ហើយ Martinez អាចជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ដោយឈ្មោះរបស់ Alexandre Lacazette ក៏ត្រូវបានគេរាយការណ៍ថា បានណែនាំឱ្យ Inter ផងដែរ។
    យោងតាមសារព័ត៌មាន The Athletic បានឱ្យដឹងថាក្រុម Inter Milan មានឆន្ទៈអនុញ្ញាតឱ្យកីឡាករអាហ្សង់ទីនវ័យ ២៣ ឆ្នាំ Martinez ចាកចេញ ប៉ុន្តែពួកគេចង់បានសាច់ប្រាក់សុទ្ធ។
    ក្លឹបអ៊ីតាលីត្រូវការប្រាក់ចំណេញ ៨០ លានផោននៅរដូវក្តៅនេះ ហើយនៅតែស្ទាក់ស្ទើរក្នុងការលក់ Romelu Lukaku ទៅឱ្យក្លិបតោខៀវ Chelsea វិញ ដែលចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្សិករូបនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី