អនាគតរបស់ Griezmann និង Coutinho ជាមួយ Barcelona ដឹងច្បាស់ហើយ!

18322
  • អនាគតរបស់ Antoine Griezmann និង Philippe Coutinho បានស្ថិតក្នុងភាពស្រពិចស្រពិលយ៉ាងខ្លាំងនៅរដូវក្តៅនេះ។
    នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធបារាំង Griezmann ត្រូវបានគេភ្ជាប់ទៅនឹងការផ្លាស់ប្តូរទៅកាន់ក្លឹបចាស់ Atletico Madrid របស់គាត់វិញ ខណៈដែលក្រុមយក្សតំបន់កាតាឡានត្រូវបានគេនិយាយថា មានបំណងចង់លក់កីឡាករអន្តរជាតិប្រេស៊ីល និងជាអតីតកីឡាករហង្សក្រហម Liverpool ខ្សែប្រយុទ្ធ Coutinho នៅរដូវក្ដៅនេះម្នាក់ផងដែរ។
    ប៉ុន្តែបើយោងតាមការសែត AS បានរាយការណ៍ថា កីឡាករទាំងពីរនឹងនៅតែបន្តស្នាក់នៅ Barca នៅរដូវកាលក្រោយ ខណៈដែលគ្រូបង្វឹកលោក Ronald Koeman និយាយថា ពួកគេទាំងពីរនឹងចូលរួមចំណែកសម្រាប់ក្រុមរបស់លោកនារដូវកាលថ្មីនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី