Aston Villa យល់ព្រមលើតម្លៃ ៣០លានផោន ក្នុងការនាំយកតារាឆ្នើម Leon Bailey ពី Leverkusen

14807
  • ក្លិបបាល់ទាត់ Aston Villa បានយល់ព្រមចុះហត្ថលេខាជាមួយខ្សែបម្រើស្លាប Leon Bailey របស់ Bayer Leverkusen ក្នុងតម្លៃ ៣០ លានផោន ហើយពួកគេនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីនាំយក James Ward-Prowse ពី Southampton ខណៈដែលពួកគេគំពុងប្រឈមមុខនឹងការចាកចេញរបស់ Jack Grealish ទៅកាន់ទីក្រុង Manchester City។ ថ្លៃឈ្នួលសម្រាប់ Bailey ដែលមានអាយុ ២៣ឆ្នាំ នឹងរួមបញ្ចូលទាំងប្រាក់ផ្សេងៗផងដែរ ខណៈដែល Leverkusen បានជំរុញពី ៣៥លានផោន ក្នុងការលក់ចេញតារាឆ្នើមសញ្ជាតិចាម៉ៃការូបនេះ។ ការពិភាក្សាបានដំណើរការយ៉ាងឆាប់រហ័សសម្រាប់ Bailey ដែលពីមុនមានតម្លៃ ៦០លានផោនចំពេលមានការចាប់អារម្មណ៍ពី Chelsea និង Manchester City ។ ហើយកីឡាកររូបនេះនឹងក្លាយជាកីឡាកររបស់ Aston Villa នៅសប្តាហ៍នេះ ដោយរង់ចាំការពិនិត្យសុខភាពនៅថ្ងៃអាទិត្យ៕ ដោយៈ៖ភារៈ

    ប្រភព :
    DailyMail
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី