យុវជន Gesser របស់ Ajax បានបាត់បង់ជីវិតក្នុងវ័យត្រឹម ១៦ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

14252
  • ក្លិបហូឡង់ AFC Ajax Amsterdam បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថាយុវជន Noah Gesser និងបងប្រុសរបស់គេអាយុ ១៨ឆ្នាំ បានស្លា.ប់ដោយឧប.ទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍។ យុវជន Noah Gesser មានអាយុ ១៦ឆ្នាំ បានជិះរថយន្តមួយគ្រឿង ដែលបានបុកជាមួយរថយន្តដឹកទំនិញ បណ្តាលឱ្យរូបគេ និងបងប្រុសរបស់គេ បានស្លា.ប់យ៉ាងគួរឲសោកស្ដាយ។ ដោយឡែកអ្នកបើករថយន្តកុងតឺន័រត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែអាយុជីវិតរបស់ពួកគេមិនមានគ្រោះថ្នាក់អ្វីឡើយ។ Gesser គឺជាយុវជនដែលមានទេពកោសល្យ នៅ Ajax ដោយបានចូលរួមជាមួយក្រុមយក្សហូឡង់ក្នុងឆ្នាំ២០១៨ ពី Alphense Boys ហើយរូបគេ គឺជាសមាជិក ដែលមានតួនាទីជាខ្សែប្រយុទ្ធ នៃក្រុមអាយុក្រោម១៧ឆ្នាំរបស់ Ajax Amsterdam ។ ឥឡូវនេះបាល់ទាត់ហូឡង់ កំពុងតែកាន់ទុក្ខ និងការគោរពចំពោះកីឡាករវ័យក្មេងរូបនេះ តាំងពីព័ត៌មានដ៏សោកសៅនេះ បានផ្សព្វផ្សាយឡើង ក្នុងបណ្តាញសង្គម៕ ដោយ៖ភារៈ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី