Spurs ព្រមព្រៀងលើតម្លៃ ៤៣លានផោន ក្នុងការនាំយកខ្សែការពារ Cristian Romero ពី Atalanta

16176
  • ក្រុមមាន់ខ្នាយមាស Tottenham Hotspur យល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៤៣ លានផោនបូកប្រាក់រង្វាន់ ៤ លានផោនជាមួយក្រុម Atalanta សម្រាប់ការនាំយកកីឡាករអាហ្សង់ទីន Cristian Romero មកជំនួសដំណែងខ្សែការពារកណ្ដាលសញ្ជាតិប៊ែលហ្ស៊ិក Toby Alderweireld ដែលពួកគេលក់ទៅឲក្លិបនៃលីគកំពូលកាតា។ របាយការណ៍ពីប្រទេសអាហ្សង់ទីនបានបញ្ជាក់ថា Spurs បានយល់ព្រមលើកិច្ចព្រមព្រៀង ក្នុងការផ្ដល់ជូនកីឡាករ ដែលលេងនៅតំបន់កណ្តាលរូបនេះ ជាមួយនឹងប្រាក់រង្វាន់ចំនួន ៤លានផោន តាមការស្នើសុំរបស់ភាគីទាំងសងខាង។ យោងតាម Football Italia ដោយមានការពិភាក្សាគ្នារវាងភាគីទាំងពីរ និងតម្លៃដែលជិតសម្រេចបាន Romero អាចត្រូវបានកំណត់ឱ្យចូលរួមជាមួយក្រុមនៅក្របខ័ណ្ឌ Premier League អាស្រ័យលើលក្ខខណ្ឌផ្ទាល់ខ្លួនដែលត្រូវបានព្រមព្រៀងគ្នា៕ដោយ៖ភារៈ

    ប្រភព :
    DailyMail
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី