Man City និង Juventus ជាទីពេញចិត្តរបស់ Jordi Alba ប្រសិនបើគាត់ចាកចេញពី Barcalona

8702

Jordi Alba ថ្មីៗនេះបានក្លាយជាកីឡាករដែលទទួលបានចំណាប់អារម្មណ៍បំផុតនៅទ្វីបអឺរ៉ុបដោយសារកិច្ចសន្យារបស់គាត់ជាមួយក្លឹប Barcelona នឹងត្រូវផុតកំណត់នៅចុងរដូវកាលឆ្នាំ ២០១៩-២០ ហើយក៏មានលក្ខខណ្ឌទិញផ្ដាច់កុងត្រាចំនួន ១៥០ លានអឺរ៉ូផងដែរ ។

Related image

ក្លឹប Juventus ត្រូវបានគេរាយការណ៍ថាបានទាក់ទងទៅកាន់នឹងខ្សែការពារស្លាបឆ្វេងរូបនេះរួចទៅហើយ ខណះ កុងត្រារបស់ Alex Sandro ជាមួយក្លឹបយក្សរបស់អ៊ីតាលីមួយនេះនឹងត្រូវបញ្ចប់ក្នុងឆ្នាំជាមួយនឹងគ្នានេះផងដែរ ។

Image result for Jordi Alba

យោងតាមការសែត Tuttosport បានឱ្យដឹងថាបច្ចុប្បន្ននេះមានក្លឹបយក្សមួយផ្សេងទៀតក៏កំពុងប្រជែងដណ្តើមទិញ Jordi Alba  ផងដែរគឺក្រុមម្ចាស់ជើងឯក Premier League ក្លឹបមេឃខៀវ Manchester City ។ លោក Pep Guardiola បាននិយាយថាគាត់កំពុងពិចារណាលើកីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៩ ឆ្នាំរូបនេះដែលជាកីឡាករដ៏ល្អឥតខ្ចោះសម្រាប់ប្រព័ន្ធលេងរបស់គាត់ ។

Related image

ថ្មីៗនេះ Jordi Alba បានបង្ហាញពីការព្រួយបារម្ភអំពីការពិភាក្សាលើកិច្ចសន្យាថ្មីរបស់គាត់ជាមួយក្លឹប Barcelona ដោយនិយាយថា៖ ” មិនមានព័ត៌មានណាមួយស្តីពីការផ្លាស់ប្តូរថ្មីរបស់ខ្ញុំនៅ Barcelona ទេ ខ្ញុំមិនដឹងថាក្លឹបគិតយ៉ាងដូចម្ដេចចំពោះខ្ញុំទេ វាចម្លែកបន្តិចព្រោះវាមិនមានរយៈពេលយូរទេ ( កិច្ចសន្យារហូតដល់ឆ្នាំ ២០២០ ) ។ ចេតនារបស់ខ្ញុំគឺចង់បញ្ចប់អាជីពរបស់ខ្ញុំនៅទីនេះ ” ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី