Kane នឹងជួបពិភាក្សាជាមួយ Spurs នាសប្តាហ៍ក្រោយ ដើម្បីសុំផ្ទេរទៅក្លិបយក្សមួយនេះ

17471
  • Harry Kane នឹងជួបពិភាក្សាជាមួយ Tottenham Hotspur នៅសប្តាហ៍ក្រោយ ហើយកីឡាកររូបនេះនឹងប្រាប់ក្លិបថាគាត់ចង់ចូលរួមជាមួយ Manchester City។
    ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានប្រាប់ក្លឹបថា គាត់ចង់ចាកចេញតាំងមុនព្រឹត្តិការណ៍ Euro ២០២០ មកម្លេះ ហើយប្រភពជឿជាក់ថា ជំហររបស់ខ្សែប្រយុទ្ធរូបនេះគឺមិនផ្លាស់ប្តូរនោះទេ នៅតែចង់ចាកចេញពីក្លិបកុមារភាពរបស់ខ្លួន។
    សារព័ត៌មាន The Telegraph បានរាយការណ៍ថា Kane នឹងអង្គុយពិភាក្សាជាមួយ Spurs ម្តងទៀតនៅសប្តាហ៍ក្រោយ ហើយប្រាប់ពួកគេថាគាត់ចង់ផ្លាស់ទៅលេងឱ្យក្រុមម្ចាស់ជើងឯក Premier League ក្លិប Man City នៅរដូវក្ដៅនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី