Manchester United កំពុងតាមប្រមាញ់រកតារាបាល់ទាត់អាស៊ីដើម្បីស្នងតំណែង Shinji Kagawa

37155
  • ក្លឹបបីសាចក្រហម Manchester United កំពុងតែស្វែងរកតារាបាល់ទាត់អាស៊ីផ្សេងទៀតដើម្បីដើរតាមគន្លងរបស់ Park Ji-sung និង Shinji Kagawa នៅកីឡាដ្ឋាន Old Trafford ។

    Related imagePark Ji-sung

    Manchester United បានទទួលជោគជ័យយ៉ាងខ្លាំងជាមួយនឹងកីឡាករអន្តរជាតិកូរ៉េខាងត្បូង និង ជប៉ុន កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ប៉ុន្តែបច្ចុប្បន្នមិនមានកីឡាករនៅអាស៊ីនៅក្នុងក្រុមនោះទេ ចាប់តាំងពី Shinji Kagawa បានចាកចេញដើម្បីត្រលប់ទៅក្លឹប Borussia Dortmund វិញកាលពីឆ្នាំ ២០១៤ ។ អ្នកព័ត៌មានលោក Kei Tamura បច្ចុប្បន្នកំពុងសម្លឹងមើលនៅជុំវិញទ្វីបអាស៊ីដើម្បីស្វែងរកតារាឆ្នើមម្នាក់ដែលសាកសមនឹងទម្រង់លេងរបស់លោក Jose Mourinho នៅកីឡាដ្ឋាន Old Trafford ។

    Related imageShinji Kagawa នៅ Manchester United

    លោក Tamura បាននិយាយថា៖ ” ខ្ញុំកំពុងសម្លឹងរកមើលកីឡាករ Park Ji-sung ទីពីរ និងអ្នកស្នងតំណែងរបស់ Kagawa ។ ខ្ញុំកំពុងតាមដានកីឡាករដែលអាចធ្វើបានល្អបំផុត ។ យើងកំពុងស្វែងរកកីឡាករដែលមានលក្ខណៈវិនិច្ឆ័យជាក់លាក់សម្រាប់គ្រូបង្វឹកលោក Jose Mourinho ។ ប្រធានក្រុមភ្នាក់ងាបានទៅជួបជាមួយលោក Mourinho និងត្រូវបានបង្ហាញជាមួយសេចក្តីណែនាំលម្អិត ” ។

    Image result for Park Ji-sungPark Ji-sung

    ក្លឹបនៅទំបន់ទ្វីបអ៊ឺរ៉ុបជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ចុះហត្ថលេខាជាមួយកីឡាករនៅទ្វីបអាស៊ីដោយសារសក្តានុពលអ្នកគ្រាំទ្រនៅអាស៊ី ហើយលោក Tamura បានសារភាពថាវាគឺជាកត្តាមួយសម្រាប់ក្រុមមួយដូចជាក្លឹប Manchester United ។ ដោយលោកនិយាយថា៖ ” គ្មានការសង្ស័យទេថាការចុះហត្ថលេខាលើកីឡាករកូរ៉េនិងជប៉ុនអាចមានឥទ្ធិពលវិជ្ជមាននៅក្នុងទីផ្សារអាស៊ី ។ នោះមិនមែនជាមូលហេតុដែលពួកគេត្រូវបានជ្រើសរើសនោះទេរឿងដំបូងដែលយើងពិចារណាគឺជំនាញ ” ។

    Related imageShinji Kagawa និង Robin van Persie

    ទន្ទឹមនឹងនេះដែរខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Shinji Kagawa បាននិយាយពីបំណងរបស់គាត់ក្នុងការលេងនៅក្នុងប្រទេសអេស្ប៉ាញ ខណៈកីឡាកររូបនេះកំពុងស្វែងរកការគេចចេញពីស្ថានភាពដ៏លំបាកមួយនៅឯ Borussia Dortmund ។

    Related imageShinji Kagawa នៅ Dortmund

    បន្ទាប់ពីការរងរបួសបានធ្វើរូបគេខកខានរហូតដល់ដាច់រដូវកាលមុន ខណះកីឡាករវ័យ ២៩ ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែពីរដងប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះដោយឃើញកីឡាករ Marco Reus ជំនួសកន្លែងរបស់គាត់ក្នុងតំបន់ប្រយុទ្ធ ។ បន្ទាប់ពីទទួលជោគជ័យយ៉ាងខ្លាំងនៅអង់គ្លេសរួចទៅហើយនោះអតីតកីឡាករ Man Utd ជឿជាក់ថាការផ្លាស់ទៅកាន់ក្របខ័ណ្ឌ La Liga អាចជាដំណោះស្រាយដ៏ល្អបំផុតចំពោះស្ថានភាពដ៏អាក្រក់នាពេលបច្ចុប្បន្នរបស់គាត់នៅប្រទេសអាល្លឺម៉ង់ ។

    Related imageShinji Kagawa នៅ Manchester United

    អតីតតារាឆ្នើមរបស់ជប៉ុនរូបនេះបានប្រាប់ Nikkan Sports ថា៖ ” ខ្ញុំចង់ដោះស្រាយស្ថានភាពបច្ចុប្បន្នឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ វិធីមួយគឺត្រូវផ្លាស់ប្តូរក្រុម ខ្ញុំចង់ផ្លាស់ប្តូរបរិយាយកាស និងបញ្ហាប្រឈម ។ ខ្ញុំបានលេងនៅ Dortmund និង Manchester United មិនថាខ្ញុំទៅប្រទេសណាទេ ខ្ញុំនឹងមិនភ័យខ្លាចឡើយ ។ ខ្ញុំតែងតែគិតអំពីរបៀបដែលខ្ញុំអាចទៅប្រទេសអេស្ប៉ាញក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខ្ញុំមិនអាចចូលនិវត្តន៏ដោយមិនបានទៅលេងនៅប្រទេសអេស្ប៉ាញនោះទេ ។ នេះជាបញ្ហាប្រឈមដ៏សំខាន់បំផុតក្នុងអាជីពរបស់ខ្ញុំ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី