Pochettino បដិសេធមិននិយាយអំពីទំនាក់ទំនងជាមួយ Pogba ខណៈ PSG កំពុងដើរប្រមូលកីឡាករល្បីៗ

18063
  • លោក Mauricio Pochettino បានបដិសេធមិននិយាយអំពីទំនាក់ទំនងរបស់ក្លិប Paris Saint-Germain ទៅលើ Paul Pogba ឡើយ ខណៈគ្រូបង្វឹកអាហ្សង់ទីនរូបនេះពេញចិត្តក្រុមរបស់លោក បើទោះបីជាបរាជ័យពាន Trophees des Champions មុនបើករដូវកាលក៏ដោយ។
    កីឡាករអន្តរជាតិបារាំង Pogba ដែលឈ្នះពានរង្វាន់ World Cup កាលពី២០១៨ ចង់វិលត្រឡប់ទៅមាតុប្រទសរបស់គាត់វិញ បន្ទាប់ពីបានឆ្លងកាត់រយៈពេល ១២ ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Manchester United ។
    PSG គឺជាក្លឹបមួយក្នុងចំណោមក្លឹបមួយចំនួនដែលអាចមានលទ្ធភាពផ្តល់ហិរញ្ញប្បទានដល់ការផ្លាស់ប្តូរកីឡាករវ័យ ២៨ ឆ្នាំរូបនេះ ប៉ុន្តែលោក Pochettino មានការស្ទាក់ស្ទើរក្នុងការពិភាក្សាអំពីរឿងនេះ ដោយគ្មានការដេញថ្លៃផ្លូវការណាមួយត្រូវបានធ្វើឡើងទេនោះ។
    សួរដោយ 101GreatGoals បន្ទាប់ពី PSG រងបរាជ័យ ១-០ នៅពានរង្វាន់ Trophees des Champions ក្រោមថ្វីជើងក្រុមម្ចាស់ជើងឯកលីគកំពូលបារាំង Lille លោក Pochettino បានឆ្លើយថា៖ “អ្នកឃើញបញ្ជីឈ្មោះកីឡាករដែលយើងមាន នៅផ្ទះយើងមានកីឡាករច្រើន។ ពាក់កណ្តាលនៃក្រុមគឺនៅផ្ទះ។ មួយចំនួនគឺឈប់សម្រាក។ ខ្ញុំគិតថា ទម្រង់លេងគឺល្អ ខ្ញុំសប្បាយចិត្ត ហើយខ្ញុំមិនចង់និយាយអំពីឈ្មោះកីឡាករដែលនៅក្លឹបផ្សេងទេ”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី