ខ្សែការពារ Juve កីឡាករ Cancelo អះអាងថា Dani Alves ជាខ្សែការពារស្លាបស្ដាំល្អបំផុតក្នុងលោក

11665

ខ្សែការពារស្លាបស្ដាំរបស់ក្​លឹប Juventus កីឡាករ Joao Cancelo ជឿជាក់ថាកីឡាករ Dani Alves វ័យ ៣៥ ឆ្នាំនៅតែជាខ្សែការពារស្លាបស្តាំដ៏ល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ។

Related image

កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់ចាប់តាំងពីគាត់បានផ្លាស់មកកាន់ទីក្រុង Turin ពីក្លិប Valencia នៅរដូវក្តៅនេះ ហើយបានជួយឱ្យក្រុមថ្មីរបស់គេវ៉ាដាច់គេចំនួន ៨ ពិន្ទុដែលកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌ Serie A ។ ទោះបីជាមានគុណភាពនិងភាពរឹងមាំនៃការបង្ហាញទម្រង់លេងផ្ទាល់របស់គាត់ក៏ដោយក៏ខ្សែការពារវ័យ ២៤ ឆ្នាំរូបនេះ បានអះអាងថាគាត់មានជំនឿថាកីឡាករសញ្ជាតិប្រេស៊ីល Dani Alves នៅតែជាជម្រើសខ្សែការពារស្លាបស្ដាំល្អបំផុតក្នុងវិស័យបាល់ទាត់ពិភពលោក ។

Image result for Dani Alves

Joao Cancelo បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” Dani Alves នៅក្នុងគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំគឺជាខ្សែការពារស្លាបស្ដាំល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ” ។

Related image

ហើយកីឡាកររូបនេះបានបញ្ជាក់ថាការផ្លាស់ទៅកាន់ក្លឹប Juventus របស់គាត់បានធ្វើឱ្យការប្រកួតរបស់គាត់ប្រសើរឡើងហើយគាត់សង្ឃឹមថាគាត់នឹងក្លាយជាខ្សែការពារខាងស្តាំដ៏ល្អបំផុតនៅលើពិភពលោកនាថ្ងៃណាមួយ ។

Related image

សមាជិកក្រុមជម្រើសជាតិព័ទុយហ្គាល់រូបនេះបានបន្តថា៖ ” ថ្ងៃនេះខ្ញុំគឺជាកីឡាករពេញសិទ្ធ ហើយខ្ញុំចង់បន្តធ្វើឱ្យប្រសើរឡើងដើម្បីក្លាយជាកីឡាករល្អបំផុតក្នុងលោក ” ។

Related image

ខ្សែការពារវ័យ ២៤ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបយក្សរបស់អេស្ប៉ាញ Valencia ក្នុងនាមជាកីឡាករខ្ចីជើងពីក្លឹប Benfica កាលពីឆ្នាំ ២០១៤ ហើយបន្តផ្លាស់មកកាន់ក្រុមម្ចាស់ជើងឯកលីគកំពូលអ៊ីតាលីក្លឹបសេះបង្កង់ Juventus នៅរដូវកាល ២០១៨/២០១៩ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី