កុំឱ្យច្រណែនគ្នា! Man City នឹងមិនចុះហត្ថលេខាទាំង Grealish និង Kane នៅរដូវក្តៅនេះទេ

14881
  • Manchester City នឹងមិនចុះហត្ថលេខាទាំង Jack Grealish និង Harry Kane នៅរដូវក្តៅនេះទេដោយការផ្លាស់ប្តូរសម្រាប់ប្រធានក្រុម Aston Villa នឹងបញ្ចប់ការតាមប្រមាញ់ខ្សែប្រយុទ្ធក្រុម Tottenham ។
    បើយោងតាមរបាយការណ៍ពីកាសែត Manchester Evening News ដែលអះអាងថា ក្តីសង្ឃឹមរបស់ Man City ក្នុងការចុះហត្ថលេខាលើ Kane នឹងត្រូវបញ្ចប់ ប្រសិនបើពួកគេនាំ Grealish មកកាន់ទឹកដី Etihad ក្នុងតម្លៃ ១០០ លានផោន។
    Man City បានដាក់សំណើដេញថ្លៃ ១០០ លានផោនសម្រាប់ Grealish កាលពីថ្ងៃសុក្រ ហើយរបាយការណ៍កាលពីចុងសប្តាហ៍បានអះអាងថា Aston Villa អាចនឹងទទួលយកសំណើរនេះ ដែលធ្វើឱ្យខ្សែបម្រើអង់គ្លេសរូបនេះ ក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។
    ប៉ុន្តែ Spurs បានកំណត់តម្លៃ Kane ច្រើនជាងអ្វីដែលបានគិត គឺប្រហែល ១៥០ លានផោន ហើយកិច្ចព្រមព្រៀងសម្រាប់ Grealish នឹងមានន័យថា តម្លៃថ្លៃទ្វេដងសម្រាប់ Kane នឹងមិនមានលទ្ធភាពផ្នែកហិរញ្ញវត្ថុឡើយ។ នោះគឺលុះត្រាតែ Man City លក់កីឡាករសំខាន់ៗណាមួយរបស់ពួកគេ ព្រោះពួកគេអាចបង្កើនសាច់ប្រាក់នៅរដូវក្តៅនេះ ដើម្បីបង្កាមានក្លិបផ្សេងទៀតឆក់ដណ្ដើមយកកីឡាករអង់គ្លេសខាងលើ៕ ដោយ៖ វិទូ

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី