Ronaldo សង្ឃឹមថា អាចចូលរួមជាមួយ R.Madrid វិញ ប្រសិនបើ Mbappe បន្តស្នាក់នៅ PSG

19469
  • កីឡាករ Cristiano Ronaldo នៅតែចង់ចាកចេញពីក្លឹប Juventus ដូចដែលបានបង្ហាញដោយការសែត Diario AS ។
    តារាអន្តរជាតិព័រទុយហ្គាល់យល់ឃើញថា អនាគតរបស់គាត់អាស្រ័យលើ Kylian Mbappe ។ ប្រសិនបើខ្សែប្រយុទ្ធវ័យក្មេងបារាំងចាកចេញនៅចុងក្រោយនៃទីផ្សារពី PSG ទៅ Real Madrid នោះកីឡាករវ័យ ៣៦ ឆ្នាំរូបនេះអាចនឹងចូលរួមជាមួយក្រុមយក្សប៉ារីស។
    ប្រភពដដែលបានបន្ថែមថា ទោះយ៉ាងណាប្រសិនបើ Mbappe បន្តស្នាក់នៅ Paris Saint-Germain នោះអតីតកីឡាករក្លិបបិសាចក្រហម Manchester United សង្ឃឹមថានឹងចូលរួមជាមួយ Real Madrid វិញ។
    យើងសូមជម្រាបជូនផងដែរថា ខ្សែប្រយុទ្ធជើងចាស់រូបនេះ ស៊ុតបញ្ជូលទីបានចំនួន ១០១ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៣ លើកសម្រាប់ក្រុមសេះបង្កង់ Juventus ដោយជួយក្រុមឈ្នះពានរង្វាន់លីគ ២លើកក្នុង ៣រដូវកាលចុងក្រោយនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី