ខ្សែការពារ Roma ៖ អ្នកគាំទ្រមិនដឹងអ្វីទាំងអស់អំពីកីឡាបាល់ទាត់ ដូច្នេះអ្នកគួរតែបិទមាត់ឱ្យជិត

6445

កីឡាករ Aleksandar Kolarov បានឆ្លើយតបទៅនឹងការរិះគន់ចំពោះការបង្ហាញទម្រង់លេងរបស់ក្លឹប AS Roma កាលពីពេលថ្មីៗនេះដោយបានអះអាងថាអ្នកគាំទ្របាល់ទាត់មិនដឹងអ្វីទាំងអស់អំពីភាពស្មុគស្មាញនៃការប្រកួត ។

Related image

បន្ទាប់ពីការបរាជ័យក្នុងលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍ក្រោមថ្វីជើងក្រុម Udinese មានការរិៈគន់យ៉ាងខ្លាំងពីសំណាក់អ្នកគ្រាំទ្រទៅលើផែនការយុទ្ធសាស្ត្ររបស់លោក Eusebio di Francesco ដែលជាគ្រូបង្វឹករបស់ Roma នៅរដូវកាលថ្មីនេះ ។

Image result for Eusebio di Francesco

ខ្សែការពារជើងចាស់របស់ AS Roma កីឡាករ Kolarov បានថ្លែងថា៖ ” ខ្ញុំមិនត្រូវសន្យាអ្វីដល់នរណាម្នាក់ឡើយ ខ្ញុំគ្រាន់តែគិតអំពីការខិតខំធ្វើការងារនិងការផ្តល់អ្វីគ្រប់យ៉ាង ហើយនោះជាអ្វីដែលខ្ញុំតែងតែធ្វើតាំងពីខ្ញុំចាប់ផ្តើមលេងបាល់ទាត់ ។ អ្នកគាំទ្រមានសិទ្ធិធ្វើការរិៈគន់ ហើយយើងគោរពវា ប៉ុន្តែពួកគេត្រូវតែដឹងអំពីការពិតដែលពួកគេមិនដឹងអំពីបាល់ទាត់ ” ។

Related image

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបន្តទៀតថា៖ ” ខ្ញុំចូលចិត្តកីឡាវាយកូនបាល់និងកីឡាបាល់បោះខ្ញុំបានលេងវាទាំងពីរតាំងពីខ្ញុំនៅក្មេង ហើយខ្ញុំខឹងនៅពេលក្រុមរបស់ខ្ញុំចាញ់ ប៉ុន្តែខ្ញុំមិនដែលផ្តល់ដំបូន្មានឬការវិនិច្ឆ័យទេ ព្រោះខ្ញុំមិនដឹងពីវាទេ វាជាបញ្ហាទូទៅអ្នកគាំទ្ររបស់ក្រុមទាំងអស់គួរតែយល់ពីរឿងនេះ “។

Image result for Aleksandar Kolarov

នៅរដូវកាលថ្មី ២០១៨/២០១៩ នេះក្លឹបដែលធ្លាប់ទម្លាក់ក្រុមអ្នកមានបុណ្យ FC Barcelona ត្រឹមវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន បានបង្ហាញទម្រង់លេងមិនសូវបានល្អទាល់តែសោះនៅក្របខ័ណ្ឌ Serie A ដោយឆ្លងកាត់ចំនួន ១៣ ប្រកួត ទទួលជ័យជម្នះបាន ៥ លើក ស្មើរ និង ចាញ់ ៤ ដងដូចៗគ្នា នឹងមានតែ ១៩ ពិន្ទុប៉ុណ្ណោះដោយតាមពីក្រោយក្រុមកំពុងឈរកំពូលតារាង Juventus រហូតដល់ ១៨ ពិន្ទុឯណោះនារដូវកាលនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី