Real Madrid កំណត់តម្លៃខ្លួន Odegaard ចំពេលដែល Arsenal ចាប់អារម្មណ៍យកទៅវិញ

13771
  • ប្រសិនបើ Arsenal ចង់ចុះហត្ថលេខាជាមួយ Martin Odegaard ក្នុងកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ Real Madrid នឹងត្រៀមលក់ក្នុងតម្លៃប្រហែល ៥០ លានអឺរ៉ូ នេះបើយោងតាមសារព័ត៌មាន ABC Deportes បានអះអាង។
    របាយការណ៍ទាក់ទងនឹងជំហររបស់តារាអន្តរជាតិន័រវេសរូបនេះចំពោះអនាគតរបស់គាត់គឺផ្ទុយគ្នា។ អ្នកខ្លះនិយាយថា Odegaard ចង់ត្រលប់ទៅ Arsenal វិញ ខណៈអ្នកផ្សេងទៀតអះអាងថា គោលបំណងតែមួយគត់របស់គាត់គឺបន្តនៅ Real Madrid និងប្រយុទ្ធដើម្បីកន្លែងមួយនៅក្នុងក្រុម។
    ខ្សែបម្រើវ័យក្មេងខាងលើ បានចំណាយពេលពាក់កណ្តាលនៃរដូវកាល ២០២០/២១ នៅទឹកដីអេមីរ៉ាត ដែលគាត់ធ្វើបានយ៉ាងល្អ ដោយរកបាន ២ គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២ ដងក្នុងការបង្ហាញខ្លួន ២០ ប្រកួត ទើបធ្វើឱ្យ Real Madrid ចង់បានគេត្រឡប់មកក្រុមវិញ។
    ចំពោះក្រុម Real Madrid វិញពួកគេហាក់ដូចជាមានឆន្ទៈក្នុងការលក់កីឡាករវ័យ ២២ ឆ្នាំរូបនេះប្រសិនបើមានការផ្តល់ជូនត្រឹមត្រូវ។ ប្រភពនិយាយថា មានកីឡាករតែ ៥ នាក់ប៉ុណ្ណោះដែលមិនអាចប៉ះបាននៅក្នុងក្លឹប ហើយ Odegaard មិនមែនជាម្នាក់ក្នុងចំណោមពួកគេទេ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី