ផឹកពេក! អ្នកគាំទ្រស្រងាកចិត្តក្រោយឃើញ Neymar ធាត់ឡើងទម្ងន់យ៉ាងខ្លាំង អំឡុងវិស្សមកាល

19136
  • រដូវកាលថ្មីនៃក្របខណ្ឌ Ligue 1 មិនទាន់ដំណើរការនៅឡើយទេ ប៉ុន្តែវាជាការពិតរួចទៅហើយដែលអ្វីៗនៅជុំវិញ Paris Saint-Germain មិនដំណើរការល្អ។
    ដោយមិននឹកស្មានដល់កាលពីរដូវកាលមុនក្របខ័ណ្ឌ Ligue 1 ត្រូវបានគ្រប់គ្រងដោយក្លិប Lille ហើយលទ្ធផលដូចគ្នានេះត្រូវបានធ្វើឡើងម្តងទៀតកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមទាំងពីរបានជួបគ្នានៅពានរង្វាន់ Trophee des Champions ដោយ Lille បានឈ្នះ ១-០ និងបញ្ចប់ជ័យជម្នះរយៈពេល ៨ ឆ្នាំជាប់ៗគ្នារបស់ PSG។
    កីឡាករមួយចំនួនត្រូវបានគេដឹងថា បានឡើងទម្ងន់យ៉ាងខ្លាំងអំឡុងពេលវិស្សមកាល ដោយ Eden Hazard របស់ក្រុម Real Madrid គឺជាកីឡាករម្នាក់ឡើងគីឡូយ៉ាងខ្លាំងផងដែរ។ ជាមួយគ្នានេះ Neymar បានបែកធ្លាយរូបថតគួរឱ្យភ្ញាក់ផ្អើលមួយចំនួនពេលគាត់មិនពាក់អាវរាងឡើងធាត់តែម្ដង ខណៈពេលដែលខ្សែប្រយុទ្ធរូបនេះ កំពុងរីករាយជាមួយថ្ងៃឈប់សម្រាក ក្រោយបញ្ចប់ការប្រកួត Copa America។
    ការសែត RMC បានរាយការណ៍ថា អ្នកគាំទ្រ PSG មានការព្រួយបារម្ភចំពោះរូបថតប៉ុន្មានសន្លឹករបស់តារាឆ្នើមរបស់ពួកគេ ដោយសង្កេតឃើញថា Neymar ហាក់ឡើងទម្ងន់ជាខ្លាំង ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទម្រង់លេងរបស់ខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃបំផុត សម្រាប់ត្រៀមរដូវកាលថ្មីខាងមុខនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី