Inter បន្តបដិសេធការដេញថ្លៃរបស់ Chelsea តម្លៃ ១០០លានអឺរ៉ូ + Alonso សម្រាប់ Lukaku

14992
  • យោងតាមអ្នកកាសែតអ៊ីតាលីដែលអាចជឿទុកចិត្តបានលោក Gianluca Di Marzio បាននិយាយថា ក្លឹប Inter Milan ត្រូវបានគេច្រានចោលការដេញថ្លៃមួយផ្សេងទៀតពី Chelsea សម្រាប់ Romelu Lukaku ។
    ការដេញថ្លៃដែលត្រូវបានច្រានចោល គឺមានតម្លៃ ១០០ លានអឺរ៉ូ ជាមួយនឹងការបូកបន្ថែមកីឡាករ Marcos Alonso សម្រាប់ការដោះដូរជាមួយខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Romelu Lukaku។
    ថ្មីៗនេះទូរទស្សន៍ Sky Sports បានរាយការណ៍ថា Inter បានប្រាប់ Chelsea ថាពួកគេនឹងមិនទទួលយកការដេញថ្លៃក្រោម ១០០ លានអឺរ៉ូ សម្រាប់អតីតខ្សែប្រយុទ្ធបិសាចក្រហម Manchester United រូបនេះឡើយ។
    ក្រុមតោខៀវបានប្រឈមមុខនឹងឧបសគ្គផ្នែកហិរញ្ញវត្ថុដ៏ធំក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធថ្មី។ ហើយថ្មីៗនេះក្លិប Bayern Munich ក៏បានច្រានចោលការលក់ Robert Lewandowski នៅរដូវក្តៅនេះ ខណៈដែល Dortmund ក៏បានបំប៉ោងតម្លៃខ្លួនសម្រាប់ការផ្ទេរ Erling Haaland ផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី