Kubo នឹងចាកចេញពី Real Madrid ទៅលេងឱ្យក្លឹបមួយនៅ La Liga ក្នុងលក្ខខណ្ឌខ្ចីជើង

15177
  • តារាវ័យក្មេងអាស៊ី Takefusa Kubo នឹងចាកចេញពី Real Madrid ទៅលេងឱ្យក្លឹបមួយនៅ La Liga ក្នុងលក្ខខណ្ឌខ្ចីជើង នារដូវកាលថ្មីនេះ។
    ផែនការ Real Madrid នេះគឺសម្រាប់ Takefusa Kubo ចូលរួមជាមួយក្រុមនៅក្របខណ្ឌ La Liga ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល ២០២១/២២ នេះបើយោងតាមការអះអាងរបស់ MadridistaReal ។
    ខ្សែប្រយុទ្ធអន្តរជាតិជប៉ុនប្រហែលជាអាចនឹងចូលរួមជាមួយក្លិប Real Sociedad ប៉ុន្តែគាត់មានជម្រើសផ្សេងទៀតផងដែរ។ ទោះយ៉ាងណាគ្មានការផ្លាស់ប្តូរណាមួយកើតឡើងទេរហូតដល់ចុងបញ្ចប់នៃព្រឹត្តិការណ៍អូឡាំពិកតូក្យូ ២០២០។
    គួរជម្រាបជូនថា បច្ចុប្បន្ន Kubo កំពុងជាប់កាតព្វកិច្ចជួយក្រុមជម្រើសជាតិរបស់គាត់ ក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ ២០២០ ដែលពួកគេនឹងត្រូវឡើងជួបក្រុមខ្លាំងអេស្ប៉ាញ នៅពាក់កណ្ដាលវគ្គផ្ដាច់ព្រ័ត្រ នារសៀលម៉ោង ៦៖០០នាទីនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី