Liverpool គ្រោងដាក់សំណើរដេញថ្លៃចំនួន ១៦០ លានផោនដើម្បីអន្ទាក់យក Asensio ពី Real Madrid

11514

យោងតាមសារព័ត៌មានអេស្ប៉ាញ OK Diario បានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹប Liverpool លោក Jurgen Klopp ពិតជាចង់អន្ទាក់យកខ្សែប្រយុទ្ធវ័យក្មេង Marco Asensio មកកាន់កីឡាដ្ឋាន Anfield នារដូវកាលក្រោយពិតមែន ។

Image result for Marco Asensio

បើទោះបីជាការចាប់ផ្តើមមិនសូវល្អក្នុងរដូវកាលនេះរបស់កីឡាករវ័យ ២២ ឆ្នាំរូបនេះយ៉ាងណាក៏ដោយក៏រូបគេនៅតែត្រូវបានគេចាត់ទុកថាជាកីឡាករវ័យម្នាក់ដែលពោពេញទៅដោយទេពកោសល្យបំផុតក្នុងក្របខ័ណ្ឌ La Liga ។ បើតាមរាយការណ៍បានឲ្យដឹងថា Liverpool បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយដេញជាមួយនឹងទឹកប្រាក់ចំនួន ១៦០ លានផោនដើម្បីនាំយកតារារបស់ក្រុមគោជល់អេស្ប៉ាញរូបនេះទៅកាន់ទឹកដីអង់គ្លេសនៅរដូវក្តៅខាងមុន ។

Image result for Jurgen Klopp

ពាក្យចចាមអារ៉ាមនៅតែបន្តរាលដាលយ៉ាងខ្លាំងចំពោះតារាវ័យ ២២ ឆ្នាំរូបនេះរបស់ Real Madrid រូបនេះ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយ OK Diario បានអះអាងថាលោក Jurgen Klopp អ្នកចាត់ការរបស់ក្លិប Liverpool មានចំណាប់អារម្មណ៍ផ្ទាល់ខ្លួនក្នុងការចុះហត្ថលេខាជាមួយកីឡាករ Marco Asensio ពីក្រុមអធិរាជស ។

Related image

អ្នកកាសែតដ៏ល្បីរបស់អេស្ប៉ាញលោក Eduardo Inda បានឱ្យដឹងទៀតថា Liverpool គ្រោងនឹងធ្វើការដេញថ្លៃជាមួយចំនួនទឹកប្រាក់ ១៦០ លានផោនសម្រាប់ខ្សែប្រយុទ្ធឆ្នើមរូបនេះពិតប្រាកដ៏មែន ខណះម្ចាស់ជើងឯកក្របខ័ណ្ឌ UCL ចំនួន ៣ ឆ្នាំជាប់ៗគ្នានេះមិនបានត្រៀមខ្លួននោះទេក្នុងការអនុញ្ញាតិឱ្យ Marco Asensio ផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus  ។

Image result for Marco Asensio

សរុបមកវាពិតជាមិនទំនងនោះទេដែលប្រធានក្លឹបអធិរាជស Real Madrid លោក Florentino Perez និងក្រុមរបស់គាត់នឹងលក់កីឡាករដែលពោពេញទៅដោយសមត្ថភាពរូបនេះទៅឲ្យក្លឹបហង្សក្រហម Liverpool ឬក្រុមណាមួយផ្សេងទៀតនៅទ្វីបអឺរ៉ុបដែលជាគូរប្រកួតប្រជែងរបស់ពួកគេ ៕

ដោយ៖តារា​

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី