Harry Kane ពហិការមិនទៅហ្វឹកហាត់ជាមួយ Spurs វិញ ព្រោះគ្មានអារម្មណ៍លេងឱ្យក្លិបទៀតទេ

15991
  • Harry Kane គ្មានបំណងវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុម Tottenham Hotspur នៅរដូវក្តៅនេះវិញទេ។
    នេះបើយោងតាមរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីសារព័ត៌មាន Athletic ដែលបង្ហាញពីព័ត៌មានលម្អិតនៅពីក្រោយពហិការមិនទៅហ្វឹកហាត់របស់ខ្សែប្រយុទ្ធកណ្ដាលជើងស៊ុតវ័យ ២៨ឆ្នាំរូបនេះ ព្រោះតែមិនចង់លេងឱ្យ Spurs ម្ដងទៀតនៅរដូវកាលក្រោយ។
    ការរំពឹងទុកអំពីអនាគតរបស់ Kane នៅក្លិបភាគខាងជើងទីក្រុងឡុងដ៍បានឈានដល់កម្រិតក្តៅហើយ បន្ទាប់ពីប្រធានក្រុមជម្រើសជាតិអង់គ្លេសខកខានមិនបានទៅកន្លែងហ្វឹកហាត់ ដូចការរំពឹងទុកកាលពីម្សិលមិញ។
    ប្រភពនិយាយថា ការសម្រេចចិត្តមិនបង្ហាញខ្លួនរបស់ Kane គឺដោយសារគាត់ចង់ចាកចេញពីក្លិប និងជម្រុញឱ្យ Spurs លក់គាត់ចេញនារដូវក្ដៅនេះ។ ហើយឥឡូវនេះព័ត៌មានលម្អិតបន្ថែមបានលេចចេញមកដោយមានការអះអាងថា Kane កំពុងទាក់ទងជាមួយកីឡាករជាន់ខ្ពស់ម្នាក់នៅ Man City ដើម្បីពន្យល់ពីបំណងចង់ចូលរួម និងមិនលេងឱ្យក្រុម Tottenham ម្តងទៀតទេ៕ ដោយ៖ វិទូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី