លោក Sarri ចង់នាំយកអតីតខ្សែការពារឆ្នើមរបស់លោកម្នាក់នៅ Napoli មកកាន់ Chelsea នៅរដូវកាលក្រោយ

7185

យោងតាមសារព័ត៌មានរបស់អ៊ីតាលី La Gazzetta dello Sport បានឱ្យដឹងថាអ្នកចាត់ការរបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri មានបំណង់ចង់ធ្វើការចុះហត្ថលេខាជាមួយកីឡាករ Elseid Hysaj របស់ក្លឹប Napoli នៅចុងបញ្ចប់នៃរដូវកាលនេះ ។

Image result for Maurizio Sarri

កិច្ចសន្យាបច្ចុប្បន្នរបស់ Elseid Hysaj ជាមួយក្លិប Napoli នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២១ ខណះការចរចារលើកិច្ចសន្យាថ្មីមួយត្រូវបានផ្អាកដោយតែសារខ្សែការពារវ័យ ២៤ ឆ្នាំរូបនេះបានសុំឱ្យក្រុមខ្លាំងរបស់អ៊ីតាលីមួយនេះដំឡើងប្រាក់បៀវត្សរបស់គាត់ពី ១,៦ លានអឺរ៉ូ ឡើងទៅ ៣ លានអឺរ៉ូក្នុងមួយឆ្នាំ ប៉ុន្តែក្លិបបានបដិសេធមិនឆ្លើយតបនឹងការទាមទារនេះ ។

កីឡាករជម្រើសជាតិអាល់បានី រូបនេះត្រូវបានគេរាយការណ៍ថាជាផ្នែកមួយដ៏សំខាន់ក្នុងចុះហត្ថលេខាសម្រាប់លោក Sarri នៅរដូវក្តៅខាងមុខ ។ អ្នកទាំងពីរធ្លាប់បានធ្វើការជាមួយគ្នាតាំងពីនៅក្លឹប Empoli ហើយបន្ទាប់មកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះក៏បានទិញយក Elseid Hysaj មកកាន់ក្លិប Napoli ឲ្យស្ថិតក្រោមការដឹកនាំរបស់លោកបន្តទៀត ។ ក្រុមតោខៀវ Chelsea ក៏អាចប្រើប្រាស់កីឡាករ Davide Zappacosta ដើម្បីលេងនៅតំបន់ខ្សែការពារស្លាបស្តាំបានផងដែរនៅកីឡាដ្ឋាន Stamford Bridge ។

Related image

កាលពីខែមុនភ្នាក់ងាររបស់ Elseid Hysaj លោក Giuffredi បានបង្ហើបឱ្យដឹងថាកីឡាករវ័យ ២៤ ឆ្នាំរូបនេះនឹងពិចារណាលើការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League ដែលជាជម្រើសមួយក្នុងការសម្រេចចិត្តចាកចេញពីក្លឹប Napoli ។ ខ្សែការពារស្លាបស្ដាំសញ្ជាតិអាល់បានីរូបនេះត្រូវបានគេព្យាករណ៍ថានឹងមានតម្លៃខ្លួនផ្ទេរមិនតិចជាង ៥០ លានអឺរ៉ូនោះទេ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី