តិចម្លេះ! តើ Messi នឹងទទួលបានប្រាក់ប៉ុន្មាន សម្រាប់ការតកុងត្រាថ្មីជាមួយ Barcelona?

20098
  • Leo Messi នឹងរកប្រាក់បានប្រមាណ ២០០ លានអឺរ៉ូ (ដោយគ្មានការកាត់ពន្ធ) ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ក្រោមកិច្ចសន្យាថ្មីរបស់គាត់នៅទីក្រុងបាសេឡូណា នេះបើយោងតាម Onda Cero ។
    នេះមានន័យថា គាត់នឹងរកចំណូលបានប្រហែល ៤០ លានអឺរ៉ូក្នុងមួយឆ្នាំនៅ Barca ។ មុននេះវាត្រូវបានរាយការណ៍ដោយប្រភពជាច្រើនថា ខ្សែប្រយុទ្ធអាហ្សង់ទីននឹងកាត់បន្ថយប្រាក់ឈ្នួល ៥០ ភាគរយដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយរបស់ Barca ។ ចំណែកឯកិច្ចសន្យាចាស់របស់ Messi ដែលបានផុតកំណត់ ប្រាក់ខែរបស់គាត់គឺ ៧១ លានអឺរ៉ូក្នុងមួយឆ្នាំ។
    Onda Cero បន្ថែមថា កីឡាករវ័យ ៣៤ ឆ្នាំ និងជាម្ចាស់ពាន Ballon D’or ៦សម័យកាលរូបនេះនឹងចំណាយពេល ២ ឆ្នាំទៀតនៅ Barca ប៉ុន្តែនៅឆ្នាំ ២០២៣ គាត់នឹងមានសេរីភាពក្នុងការសម្រេចចិត្តថាតើគាត់អាចលេងបានយូរទៀតឬអត់។
    ជាមួយគ្នានេះ ក្រុមអ្នកមានបុណ្យ Barcelona សង្ឃឹមថានឹងប្រកាសពីការត្រលប់មកវិញរបស់ Messi ឱ្យបានមុនការប្រកួតពានរង្វាន់មិត្តភាពមុនបើករដូវកាល Joan Gamper Trophy នៅថ្ងៃទី ៨ ខែសីហា ដែលពួកគេនឹងត្រូវប៉ះជាមួយក្រុមសេះបង្កង់ Juventus៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី