Ronaldo ចិញ្ចឹមចិត្តត្រឡប់ទៅ R.Madrid វិញ ក្រោយឮដៃគូចាស់ Messi តកុងត្រាថ្មីនៅ Barca

21171
  • Cristiano Ronaldo ចង់ចាកចេញពី Juventus នៅរដូវក្តៅនេះ។ នេះបើយោងតាមការសែត Diario AS
    កីឡាករព័រទុយហ្គាល់យល់ថា អនាគតរបស់គាត់អាស្រ័យលើ Kylian Mbappe ។ ប្រសិនបើតារាឆ្នើមរបស់បារាំងចាកចេញពី PSG ទៅ Real Madrid នោះខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ អាចនឹងចូលរួមជាមួយក្រុមប៉ារីស។
    ប្រភពដដែលបានបន្ថែមទៀតថា ទោះយ៉ាងណាប្រសិនបើ Mbappe បន្តស្នាក់នៅក្រុម Ligue 1 នោះ Ronaldo នឹងសង្ឃឹមថាអាចចូលរួមជាមួយ Real Madrid វិញ។ ដូច្នេះប្រសិនបើទីបំផុត Barcelona ចុះហត្ថលេខាលើ Leo Messi ជាថ្មី យើងនឹងបានឃើញការប្រកួត El Clasicos ដ៏កក្រើកម្តងទៀត។
    ជាមួយគ្នានេះ Cristiano Ronaldo បានស៊ុតបញ្ចូលទី ១០១ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៣ លើកសម្រាប់ក្រុមយក្សអ៊ីតាលី Juventus រហូតមកដល់ពេលនេះ ខណៈអនាគតម្ចាស់ពាន Ballon D’or ៥សម័យកាលនៅតែស្ថិតក្នុងភាពស្រពិចស្រពិល៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី