Abdelaziz៖ McGregor មិនមែនជាអ្នកប្រយុទ្ធកម្រិតខ្ពស់ទេ គាត់ចូលចិត្តគ្រឿង.ញៀ.ន

15732
  • មានភាពមមាញឹកប៉ុន្មានសប្តាហ៍សម្រាប់ Conor McGregor ក្នុងការសម្រាកព្យាបាលរបួស ខណៈជំនួបជាមួយ Dustin Poirier បានធ្វើឱ្យអ្នកប្រយុទ្ធរូបនេះរងរបួសបា.ក់ជើងដ៏ធ្ង.ន់ធ្ងរ។
    ថ្វីបើមានការគំរា.មកំហែ.ងពីវិលត្រលប់មកវិញក៏ដោយ ក៏អ្នកគ្រប់គ្រងរបស់ស្ដេចប្រដាល់ក្នុងទ្រង់រុស្ស៊ី Khabib Nurmagomedov គឺលោក Ali Abdelaziz ស្ថិតក្នុងចំណោមអ្នកដែលរិះគន់អ្នកប្រយុទ្ធក្នុងទ្រង់វ័យ ៣៣ឆ្នាំ McGregor។
    គាត់បានប្រាប់ ESNews ថា៖ “Conor មិនមែនជាអ្នកប្រយុទ្ធកម្រិតខ្ពស់ទេ គាត់ចូលចិត្តគ្រឿងញៀន។ គាត់ត្រូវទៅស្តារនីតិសម្បទា និងធ្វើការលើជីវិតរបស់គាត់។ គាត់មិនត្រូវការប្រយុទ្ធទេ” ។
    អតីតម្ចាស់ខ្សែក្រវាត់ UFC ត្រូវបានហ៊ុំព័ទ្ធដោយភាពចម្រូងចម្រាសជាយូរមកហើយ។ បន្ទាប់ពីបរាជ័យពីរលើកជាប់ៗគ្នា ការវិលត្រឡប់របស់ McGregor ប្រហែលជាមិនរលូន និងខ្លាំងឡើងដូចពីមុនឡើយ៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី