Aguero ចំណាយប្រាក់កន្លះលានអឺរ៉ូ ទិញឡានទំនើបមួយគ្រឿង ត្រៀមរដូវកាលថ្មីជាមួយ Barca

15510
  • Sergio Aguero បានរម្លឹករឿងដ៏ហួសចិត្តមួយ ដែលខ្លួនបានធ្វើកាលពីគេលេងនៅ Atletico Madrid កាលពី ១០ឆ្នាំមុន ខណៈបច្ចុប្បន្នគេបានក្លាយជាកីឡាកររបស់ក្លិប Barcelona សម្រាប់រដូវកាលថ្មី២០២១/២០២២នេះ។
    វាមិនមែនជារឿងភ្ញាក់ផ្អើលទេ ដែលគាត់បានចំណាយប្រាក់ ៥០ ម៉ឺនអឺរ៉ូទៅលើការទិញរថយន្ត Ferrari SF90 Stradale មួយគ្រឿងនាពេលថ្មីៗនេះ។ វាជារថយន្តកូនកាត់ដំបូងគេរបស់ក្រុមហ៊ុនផលិតរថយន្តយក្សអ៊ីតាលី ដែលអាចយកទៅសាកថ្មបាន។ Aguero គឺជាអ្នកស្រឡាញ់រថយន្តដ៏ធំម្នាក់ ដោយបានផ្តល់រថយន្ត Range Rover ដល់បុគ្គលិករបស់ក្រុម Manchester City សម្រាប់ជាការដូអនុស្សាវរីយ៍ ហើយទុករថយន្ត Lamborghini មួយគ្រឿងនៅប្រទេសអង់គ្លេស។
    ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះបានសារភាព៖ “នៅឆ្នាំ ២០១៤ ខ្ញុំបានចំណាយប្រាក់ ១,៥ លានដុល្លារលើរថយន្ត Lamborghini Aventador មួយគ្រឿង ពេលនោះស្រវឹងហើយ ខ្ញុំមិនដឹងថាហេតុអ្វីខ្ញុំទិញវានោះទេ។ វាទើបតែបើកបានចំងាយ ១២០០ គីឡូម៉ែត្រក្នុងរយៈពេល ៦ ឆ្នាំ ខ្ញុំស្ទើរតែមិនប្រើវាសោះ ខ្ញុំទើបតែចំណាយពេលពីរឆ្នាំគិតពីមូលហេតុដែលខ្ញុំទិញរថយន្តនេះ”។
    កីឡាករសញ្ជាតិអាហ្សង់ទីន Sergio Aguero បានវិលត្រលប់ទៅប្រទេសអេស្ប៉ាញវិញ ក្រោយចាយពេល ១០ឆ្នាំនៅក្រុមមេឃខៀវ Manchester City ខណៈខ្សែប្រយុទ្ធរូបនេះធ្លាប់លេងឱ្យក្រុម Atletico Madrid ចន្លោះពីឆ្នាំ២០០៦-២០១១៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី