Dembele សុខចិត្តកាត់ប្រាក់ខែរបស់ខ្លួន ដើម្បីទទួលឱកាសបន្តលេងនៅ Barcelona

15954
  • ក្លឹប Barcelona កាន់តែខិតជិតទៅរកការពង្រីកកិច្ចសន្យារបស់កីឡាករ Ousmane Dembele ដូចកីឡាករ Jordi Batalla ដែរ នេះបើយោងតាម Mundo Deportivo ។
    ប្រភពខាងលើបានអះអាងថា ក្រុមកាតាឡានបានជួបប្រជុំជាមួយភ្នាក់ងាររបស់ Dembele លោក Moussa Sissoko ដែលភាគីទាំងពីរបានពិភាក្សាគ្នាអំពីការកាត់បន្ថយប្រាក់ឈ្នួល និងតួនាទីរបស់ Dembele នៅក្នុងក្រុម។
    Barca មានសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងនេះ ដោយសារតែការឆ្លើយតបពីភាគីរបស់ Ousmane មានភាពវិជ្ជមាន។ ទន្ទឹមនឹងនេះកិច្ចសន្យារបស់ Dembele នៅ Camp Nou នឹងផុតកំណត់នៅឆ្នាំ ២០២២ ហើយ Barca មិនចង់បាត់បង់ខ្សែប្រយុទ្ធបារាំងរូបនេះ ដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយទេ។
    បច្ចុប្បន្នកីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានជាសះស្បើយពីរបួសហើយ ដែល Dembele បានទទួលរងអំឡុងព្រឹត្តិការណ៍យូរ៉ូ ២០២០ ជាមួយក្រុមជម្រើសជាតិបារាំង។ កីឡាករខាងលើត្រូវបានគេរំពឹងថា នឹងខកខានការប្រកួតបើកឆាករដូវកាល ២០២១/២២៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី